ដំណើរ​ការចាក់​វ៉ាក់សាំង​លើក​ទី​២ ជូន​បុគ្គលិក​អប់រំ​នៅ​រាជធានី​ភ្នំពេញ​ប្រព្រឹត្តទៅ​រលូន​ល្អ​

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​: ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​២ ជូន​បុគ្គលិក​អប់រំ និង​មន្ត្រី​កិច្ចសន្យា នៃ​អង្គភាព​អប់រំ និង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន នៅ​រាជធានី ភ្នំពេញ នៅតាម​ទីតាំង​ចំនួន ១៥ ចាប់ពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១​នេះ​របស់​ក្រសួង​អប់រំ​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​ល្អប្រសើរ​។​

​ក្រសួង​អប់រំ យុវជន និង កីឡា​បានឱ្យដឹងថា​ចាប់តាំងពី​ព្រឹក​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១ នៅ​ទីតាំង​ចំនួន​១៥ ដំណើរ​ការផ្តល់​វ៉ាក់សាំង​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​ស្មារតី​អនុគ្រោះ​កម្រិត​ខ្ពស់ ដោយមាន​គោលដៅ​ធានា​សុខភាព សុខមាលភាព និង​សុវត្ថិភាព​ជូន​បុគ្គលិក​អប់រំ​កម្ពុជា​ទាំងអស់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular