ប្រែសម្រួល : កញ្ញាដាលីស ៖ វៀតណាមបានកំណត់គោលដៅនាំចេញបង្គាឱ្យបាន ៥ ភាគរយស្មើនឹង ៤ ពាន់លានដុល្លារ។
លោក ត្រឹន ដិញ លួន ប្រធានមន្ទីរជលផល បាននិយាយនៅឯពិព័រណ៍វារីវប្បកម្មអន្ដរជាតិ VietShrimp នៅទីក្រុងកាន់ថឺកាលពីថ្ងៃពុធទី១៤មេសាថា វៀតណាមក៏កំណត់គោលដៅទិន្នផល ៩៣០.០០០តោននិងមានកសិដ្ឋានចិញ្ចឹមបង្គា ៧៤០.០០០ ហិកតាផងដែរ។
លោករំពឹងថាវៀតណាមនឹងក្លាយជាអ្នកចិញ្ចឹមបង្គាធំជាងគេបំផុតរបស់ពិភពលោកនៅត្រឹមឆ្នាំ ២០៤៥ ជាមួយនឹងទិន្នផល ៤ លានតោននិងចំណែកទីផ្សារពិភពលោក ២៥ ភាគរយ។
បច្ចុប្បន្នមានកសិដ្ឋានចិញ្ចឹមបង្គាបច្ចេកវិជ្ជាខ្ពស់ ២០០.០០០ ហិកតា ដែល ៩៥ ភាគរយនៃកសិដ្ឋានទាំងនោះស្ថិតនៅខេត្តតាមបណ្តោយទន្លេមេគង្គ គឺ ខេត្តបាក់លាវ និងខេត្តសុកត្រាំងដែលភាគច្រើនជារបស់ក្រុមហ៊ុនបរទេស។
លោកលួននិយាយថា ការនាំចេញបង្គាប្រឈមនឹងការលំបាកដោយសារថ្លៃដើមបានកើនឡើង ២០ ភាគរយខណៈថ្លៃដឹកជញ្ជូនកើនឡើង ២០០ ទៅ ៥០០ ភាគរយដោយលើកឡើងថាការដឹកបង្គាទៅអឺរ៉ុបបានកើនឡើងពី ១.៥០០ ដុល្លារទៅ ៦.៥០០ ដុល្លារនិង ៧.៥០០ ដុល្លារ។
កាលពីឆ្នាំមុន ការនាំចេញបង្គាបានកើនឡើង ១១,៧ ភាគរយស្មើនឹង ៣,៨ ពាន់លានដុល្លារហើយទិន្នផលទទួលបានគឺ ៩០០.០០០ តោន៕
កសិករប្រមូលផលបង្កងនៅខេត្តកាម៉ាវ