Home ព័ត៌មានជាតិ សង្គម រកឃើញ​បុគ្គលិ...

រកឃើញ​បុគ្គលិក​ម្នាក់ នៅ​ធនាគារ​មេ​ហ្គា សាខា​អូឡាំពិក មាន​វិជ្ជមាន​កូ​វីដ​១៩

ដោយ​: សុផល / ភ្នំពេញ​: អនុគណៈកម្មការ​ស្រាវជ្រាវ​និង​តាមដាន​បុគ្គល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​បានឱ្យដឹងថា​៖​បុគ្គលិក​ម្នាក់​នៅ​ធនាគារ មេ​ហ្គា អ៊ិន​ធើ​ណេ​សិ​នណល ខម​មើ​សស សាខា​រង អូឡាំពិក (Mega International Commercial Bank) ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ ៣៨​បេ​, ផ្លូវ​២១៧ (​ព្រះ​មុន្នី​រ៉េត​) មាន​ករណី​វិជ្ជមាន​កូ​វីដ​១៩​។​

​អនុគណៈកម្មការ​ស្រាវជ្រាវ​កូ​វីដ​១៩​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ទៅប្រើ​សេវា ឬ​មាន​ទំនាក់ទំនង​ជាមួយ​បុគ្គលិក​ដែល​កើត​កូ​វីដ​១៩​នេះ ចាប់ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ១៣ ខែមេសា ឆ្នាំ​២០២១ សូម​ដាក់ខ្លួន​ដាច់ដោយឡែក និង​យកចិត្តទុកដាក់​តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល ១៤ ថ្ងៃ តាម​វិធាន​សុខាភិបាល រាប់​ចាប់​ពីថ្ងៃ​ដែល​អ្នក​បាន​ទៅ​ទីកន្លែង​នោះ នៅ​ថ្ងៃ ឬ​ក្រោយ​ថ្ងៃ​អ្នកជំងឺ​បាន​ទៅ​។​អ្នកពាក់ព័ន្ធ​ប្រសិនបើ​មាន​អា​ការៈមិន​ស្រួលខ្លួន ឬ​លេចចេញ​រោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺ​ក ហៀរ​សំបោរ ហត់ ឬ​ពិបាក​ដកដង្ហើម សូមមេត្តា​ប្រញាប់ ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩​។​

​ទីតាំង​សម្រាប់​ធ្វើតេស្ដ​មាននៅ​វិទ្យាល័យ​បាក់​ទូក​, វិទ្យាល័យ​បឹងត្របែក​, មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​, មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត​, សាលាបឋមសិក្សា សុភមង្គល (​ក្រោយ​ផ្សារ​ស៊ិន ជូ​រី បណ្តោះអាសន្ន​) និង​មន្ទីរពេទ្យបង្អែក​នៅតាម​បណ្តា​ខេត្ត​នានា​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleរដ្ឋបាល​ខេត្តកណ្តាល បានចេញ​សេចក្តីសម្រេច​ស្តីពី ការពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល​ដែល​មិន​គោរព​វិធានការ​រដ្ឋបាល ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺ​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ផ្សេងៗ​ទៀត នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​។​
Next articleអនុគណៈកម្មការ​ស្រាវជ្រាវ​និង​តាមដាន​បុគ្គល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​បានឱ្យដឹងថា​៖​បុគ្គលិក​ម្នាក់​នៅ​ធនាគារ មេ​ហ្គា អ៊ិន​ធើ​ណេ​សិ​នណល ខម​មើ​សស សាខា​រង អូឡាំពិក (Mega International Commercial Bank) ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ ៣៨​បេ​, ផ្លូវ​២១៧ (​ព្រះ​មុន្នី​រ៉េត​) មាន​ករណី​វិជ្ជមាន​កូ​វីដ​១៩​។​
- Advertisment -

Most Popular