​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ អាជីវករ​មួយចំនួន​តូច ដែល​រឹងរូស មិន​ពាក់​ម៉ាស ហើយ​ត្រូវ​បញ្ឈប់ការ លក់ដូរ ក្នុង​ផ្សារ​ហ៊ុយ ឡេង នា​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ កាលពី​ល្ងាច ថ្ងៃទី​១៤ និង ព្រឹក​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១ បា​នាំគ្នា​ទៅសុំ​ការយោគយល់ អធ្យាស្រ័យ និង​ធ្វើ​កិច្ចសន្យា ជាមួយ​មន្ត្រីរដ្ឋបាល ពោលគឺ ព្រម​កែប្រែ អនុវត្តតាម នូវ​ការពាក់​ម៉ាស និង​វិធានការ​នានា នៃ​ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​។​

​អាជីវករ​លក់ដូរ​ចម្រុះ បាន​និយាយថា​៖ ពួកខ្លួន​មាន​ជិត ១០ នាក់ ដែល​មិនបាន​ពាក់​ម៉ាស់ ជាប់លាប់ ក្នុងពេល​លក់ដូរ និង​ប្រាស្រ័យ ជាមួយ​ម៉ូយ​(​អ្នកទិញ​)​។ នោះ​មកពី​មិនសូវមាន​ទម្លាប់​ពាក់ ហើយ​បាន​ពាក់ មិន​គត់មត់ និង​មិនជា​ប្រចាំ ហើយ​ថា បើ​មិន​ពាក់ ក៏​បែប​មិន​អី ។ ប៉ុន្តែ​ដល់​អ្នកគ្រប់គ្រង និង​បុគ្គលិក​ក្រុមហ៊ុន​ផ្សារ​ហ៊ុយ ឡេង និង​អាជ្ញាធរ បញ្ឈប់​ការលក់ ទើប​ពួកគេ​ភ្ញាក់ខ្លួន ។​

​អាជីវករ បាន​និយាយថា ពួកខ្លួន​ស្តាយក្រោយ ដោយសារ​មិន​យកចិត្តទុកដាក់ ស្តាប់​តាម​ការអប់រំ ផ្សព្វផ្សាយ ចែក​ម៉ាស​របស់​អ្នក​គ្រប់​គ្រង់​ផ្សារ ។ ប៉ុន្តែ​ឥឡូវនេះ ពួកខ្លួន បាន​យល់ដឹង និង​ជ្រាប​ពី​ផលវិបាក​ពី​វា ក្នុងនោះ ​មាន​ដល់​ទោសទណ្ឌ​ទៀតផង​។​

​ករណីនេះ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​ស​ភ័ណ បានអោយដឹង កាលពី​ថ្ងៃទី​១៣ មេសា កន្លងទៅ បានអោយដឹងថា​៖ ក្រុមការងារ​ក្រុង សហការ​នឹង​ក្រុមយុវជន ខេត្តបន្ទាយមានជ័យ បាន​បន្ត​ចុះ​ណែនាំ បងប្អូនអាជីវករ​លក់ដូរ និង​បងប្អូន​អ្នកទិញ ឬ​អតិថិជន (​នៅ​ផ្សា​ររ​ហ៊ុយ ឡេង​) ទាក់ទិន​នឹង​ការពាក់​ម៉ាស មុនពេល​អាជ្ញា​ធរមាន​សមត្ថកិច្ច អនុវត្ត​នីតិវិធី​នៃ​ច្បាប់ ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ។​

​លោក បាន​និយាយថាៈ ឥឡូវ សាលាក្រុង បានធ្វើ​កិច្ចសន្យា ជូន​បងប្អូន​លើក​ទី​១ ហើយ​អនុញ្ញាត អោយ​លក់ដូរឡើងវិញ ប៉ុន្តែ​មិនត្រូវ​ប្រព្រឹត្តល្មើស លើក​ក្រោយ នឹង​ផាកពិន័យ តាមច្បាប់​ហើយ​៕/V​