Home ព័ត៌មានជាតិ សន្តិសុខ បន្លំ​ខ្លួន​ជ...

បន្លំ​ខ្លួន​ជា​សមត្ថកិច្ច ចង់​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​

ដោយ​: ស​រិ​ទ្ធ / កណ្តាល​: កាលពី​យប់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ នគរបាល​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ការ​ស្លៀក​ឯកសណ្ឋាន​ក្លែង​ធ្វើជា​មន្ត្រី​នគរបាលជាតិ ដែលជា​ល្បិច​ងាយស្រួល​ក្នុងការ​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ របស់​សមត្ថកិច្ច​ក្នុង​វិធានការ​បំរាម​គោចរ​។​

​សមត្ថកិច្ច​ថ្លែងថា បុរស​រូបនេះ​ឈ្មោះ រ៉េត បញ្ញា អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ សមត្ថកិច្ច​បាន ដកហូត​សម្ភារៈ​ជាប់​ខ្លួន​រួមមាន ៖ ម៉ូតូ​ម៉ាក ស៊ុយ​សា​គី Viva ពណ៌ ខ្មៅ​១​គ្រឿង​ផលិត ឆ្នាំ​២០០៦ ពាក់​ស្លាក​លេខ កណ្តាល 1C- 2124 សម្លៀកបំពាក់​ឯកសណ្ឋាន នគរបាលជាតិ​១​ឈុត ព្រមទាំង​សម្ភារៈ​មួយចំនួនទៀត​។​

​ក្រៅពី ឯកសណ្ឋាន​សម្លៀកបំពាក់​ក្លែង​ជា​មន្ត្រី​នគរបាលជាតិ​, ជននេះ​ត្រូវបាន​សម​ត្ត​កិច្ច​រកឃើញ​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ក្នុង​ខ្លួន ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular