រដ្ឋបាល​ខេត្តសៀមរាប សម្រេច​បិទ​ជា​បណ្តោះអាសន្ន មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ ប្រាសាទកែវ និង​ករណី​រកឃើញ អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន ២ នាក់​នៅ​ថ្ងៃ ១៥ មេសា នេះ​

​ដោយៈ បាយ័ន / សៀមរាបៈ រដ្ឋបាល​ខេត្តសៀមរាប មាន​កិត្តិយស សូម​ជម្រាបជូន សាធារណជន ឱ្យបាន​ជ្រាបថា​៖ ក្នុង​ព្រឹត្តិការណ៍ ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ ២០ កុម្ភៈ​នេះ ខេត្តសៀមរាប បាន​រកឃើញ អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន ២ នាក់ នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១ ទៅលើ​ឈ្មោះ ឡេង សុ​ខេង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប និង​ឈ្មោះ ឃាង លក្ខិណា ភេទ​ស្រី អាយុ​១០​ឆ្នាំ រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ត្រូវជា​ស្វាមី និង​ជា​កូន​របស់​លោកស្រី ចឿ​ម ផល្លា ដែល​ករណីនេះ ជា​ករណី​ការឆ្លង​រាលដាល ក្នុង​សហគមន៍ ក្នុង​ខេត្តសៀមរាប​។ រដ្ឋបាល​ខេត្តសៀមរាប បញ្ជាក់​យ៉ាង​ដូច្នេះ នៅ​យប់​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១​នេះ​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular