លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ទទួលមរណភាព​ដោយសារ​ជំងឺ​កូ​វីដ​១៩

ដោយ​: សុផល / ភ្នំពេញ​: លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បានទទួល​មរណភាព នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១​នេះ ដោយសារ​ជំងឺ​កូ​វីដ​១៩​។ នេះ​បើតាម ការ​ឱ្យដឹង​របស់លោក ផុស សុវណ្ណ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន​។​

​លោក ម៉ៅ អាយុទ្ធ ដែលមាន​អាយុ​៧៧​ឆ្នាំ រស់នៅ​ភូមិ​០៧ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ បាន​បាន​ឆ្លង​កូ​វីដ​១៩ ហើយ​បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត កាលពី​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២១៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular