ដោយៈបាយ័ន/សៀមរាបៈព្រឹកថ្ងៃទី១៦ ខែមេសាឆ្នាំ២០២១នេះ អាជ្ញាធរមូលដ្ឋានបានធ្វើការហ៊ុមព័ទ្ធផ្សារចាស់ក្រុងសៀមរាប តែទុកច្រកផ្លូវចូលខ្លះៗដើម្បីប្រជាជនចេញចូលទិញរបស់របរហូបចុក។

ការបិទនេះក្នុងន័យកុំឱ្យប្រជាពលរដ្ឋពពាក់ពពូនគ្នាច្រើនតែគេអាចចូលទិញរបស់ហូបចុកតាមច្រកដែលអាជ្ញាធរបានបង្ហាញ។ ផ្សារចាស់ខាងលើស្ថិតនៅមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប៕សរន