Home កីឡា Arsenal, Man ...

Arsenal, Man Utd, Roma, Villarreal ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Europa League

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ខណៈ​រដូវ​កាល​របស់​ពួកគេ​កំពុង​ជួប​ហានិភ័យ កីឡាករ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal បាន​បញ្ចេញ​នូវ​ការលេង​យ៉ាង​ល្អឥតខ្ចោះ​នៅ​តង់​ទី ១ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ផ្តួល​ក្រុម Slavia Prague និង​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Europa League ។​

​ពួកគេ​នឹង​ជួប​មនុស្ស​ម្នាក់​ដែល​ធ្លាប់​ស្គាល់គ្នា​ពីមុន​នៅ​ទីនោះ​។​

​ជ័យជម្នះ ៤-០ របស់​កាំភ្លើង​ធំ Arsenal នៅ​រដ្ឋធានី​របស់​ឆែក ដែល​ក្នុងនោះ ៣ គ្រាប់​គឺ​ស៊ុត​ចូលក្នុង​៦​នាទី​រាប់​ពី​នាទី​ទី​១៨ បាន​ធានា​ឱ្យ​កាំភ្លើង​ធំ​ឈ្នះ​សរុប​ទាំង​ពីរ​ជើង ៥-១ និង ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ជួបនឹង Villarreal ដែល​ដឹកនាំ​ដោយ​លោក យូ​ណៃ អេ​មីរី ជា​អតីត​អ្នក​ចាត់ការ​ទូទៅ​របស់​ពួកគេ​។​

​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ​បាន​ចំណាយពេល ១៨ ខែ​នៅ Arsenal ដើម្បី​ជំនួស​លោក អា​សេន វេង​ហ្គើ ក្នុង​រដូវ​កាល ២០១៨-២០១៩ និង​ឥឡូវ​កំពុង​កសាង​អាជីព​ជា​អ្នក​ចាត់ការ​ទូទៅ​នៅឯ Villarreal ដែល​បាន​ផ្តួល Dinamo Zagreb ២-១ និង​ឈ្នះ​សរុប​ទាំង​ពីរ​ជើង ៣-១ ។​

​ក្រុម​បិសាច​ក្រហម Manchester United និង​ក្រុម Roma នឹង​ត្រូវ​ជួប​គ្នា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។​

​ក្រុម​បិសាច​ក្រហម​បាន​ឡើង​មក​វគ្គ ៤ ក្រុម​ចុងក្រោយ​២​រដូវ​កាល​ជាប់​គ្នា បន្ទាប់ពី​យក​ឈ្នះ​ក្រុមអេ​ស្ប៉ាញ Granada ២-០ ក្រោយ​ឈ្នះ​នៅ​ជើង​ទីមួយ ៤-០ ។​

Roma ស្មើ​១-១ ជាមួយ Ajax និង​លទ្ធផល​សរុប​ទាំង​ពីរ​ជើង​គឺ​ឈ្នះ​លើ​ក្រុម​ហូ​ឡង់ ៣-២ ដើម្បី​ឡើង​ទៅ​ជួប Man U៕

Arsenal បំបាក់ Slavia Prague ៤-០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular