Home ព័ត៌មានអន្តរជាតិ មួយ​គ្រែ​ដាក់...

មួយ​គ្រែ​ដាក់​អ្នកជំងឺ​២​នាក់​នៅ​មន្ទីរពេទ្យ​ក្រុង​ញូ​វ ដែ​ល្លី នៅពេល​ការឆ្លង​កូ​វីដ​ហួស​សមត្ថភាព​ពេទ្យ​អាច​ទទួល​

​ប្រែ​សម្រួលៈ​វាសនា​/​ញូ​វ ដែ​ល្លី​៖​ដង្ហក់​រកខ្យល់ បុរស​២​នាក់​ប្រដាប់​ដោយ​ម៉ាស់​អុកស៊ីសែន កំពុង​ដេក​ក្នុង​គ្រែ​តែ​មួយ​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ​មួយ​ក្នុង​រដ្ឋធានី ញូ​វ ដែ​ល្លី ។​

​បន្ទាប់​ពី​ឆ្លង​មួយ​ថ្ងៃ​ក្រោម​១០០.០០០​នាក់​នៅ​ពេល​មុន​នេះ​ក្នុង​ឆ្នាំ​២០២១​នេះ ឥណ្ឌា​កាលពី​ថ្ងៃ​១៥​មេសា​ម្សិលមិញ​បាន​រាយការណ៍​អំពី​ការឆ្លង​ប្រចាំថ្ងៃ​ថ្មី​ចំនួន​ជាង​២០០.០០០​ដែល​ជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​​ខ្ពស់​ជាង​ប្រទេស​ណាៗ​ទាំងអស់​នៅលើ​លោក​។​

​នៅ​មន្ទីរពេទ្យ Lok Nayak Jai Prakash Narayan Hospital (LNJP)​ដែល​ជា​កន្លែង​ដាក់​អ្នកជំងឺ​កូវី​ដ​ធំ​បំផុត​មួយ​នៅ​ឥណ្ឌា និង​មាន​គ្រែ​អ្នកជំងឺ​ជាង​១.៥០០ រថយន្ត​ពេទ្យ​ជា​ជួរ​បាន​ដឹក​អ្នកជំងឺ​​ទៅកាន់​សាល​សង្គ្រោះបន្ទាន់​ដែល​ជោរជន់​ដោយ​អ្នកជំងឺ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​អ្នកជំងឺ​ខ្លះ​បាន​មក​ដល់​មន្ទីរពេទ្យ​តាម​រថយន្តក្រុង ឬ​រឺ​ម៉កក​ង់​បី​។ អ្នកជំងឺ​វ័យក្មេង​បំផុត​គឺ​ទារក​ទើប​កើត​ម្នាក់​។​

​វេជ្ជបណ្ឌិត ស៊ូ​រេស គុ​មារ នាយក​វេជ្ជសាស្ត្រ​ប្រចាំ​មន្ទីរពេទ្យ​នេះ​បាន​និយាយថា​«​យើង​ពិត​ជា​ហួ​សមត្ថភាព​។​យើង​កំពុង​ធ្វើការ​អស់​លទ្ធភាព​»​។​

​លោក​បាន​អោយដឹងថា មន្ទីរពេទ្យ​នេះ​មាន​អ្នកជំងឺ​កូវី​ដ​១៩​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​ជាង​៣០០​នាក់ និង​គ្រាន់តែ​ថ្ងៃ​១៥​មេសា មាន​អ្នកជំងឺ​កូវី​ដ​១៩​ចូល​បន្ថែមចំនួន​១៥៨​នាក់​។​

​សូមបញ្ជាក់​ថា បន្ទាប់​ពី​ធ្វើការ​រឹតត្បិត​ដ៏​តឹងរឹង​អស់​ពេល​ជិត​៣​ខែ​កាលពី​ផ្ទុះ​កូវី​ដ​១៩​ដំណាក់កាល​ដំបូង​កាលពី​ឆ្នាំមុន រដ្ឋាភិបាល​ឥណ្ឌា​បាន​បន្ធូរបន្ថយ​ការ​រឹត​ត្បិត​ស្ទើរ​ទាំងអស់​ចាប់ពី​ដើមឆ្នាំ​២០២១​តែ​តំបន់​ខ្លះ​ឥឡូវ​ដាក់​ការ​រឹតបន្តឹង​ឡើងវិញ​៕

​ដង្ហក់​រកខ្យល់ បុរស​២​នាក់​ប្រដាប់​ដោយ​ម៉ាស់​អុកស៊ីសែន កំពុង​ដេក​ក្នុង​គ្រែ​តែ​មួយ​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ​មួយ​ក្នុង​រដ្ឋធានី ញូ​វ ដែ​ល្លី ។​អ្នកជំងឺ​កូវី​ដ​១៩​នៅ​មន្ទីរពេទ្យ Lok Nayak Jai Prakash Narayan Hospital​នៅ​ក្រុង​ញូវដែល្លី កាលពី​ថ្ងៃ​១៥​មេសា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular