ដោយៈ សរិទ្ធ / ភ្នំពេញៈ បុគ្គលិក ហាងនំប៉័ង អាស៊ី អឺរ៉ុប ស្ថិតនៅលើផ្លូវ៣១០ កែងផ្លូវលេខ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង បានឆ្លងជំងឺកូវីដ១៩ ។ នេះបើតាម អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ចេញផ្សាយ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នេះ ។ អ្នកជំងឺកូវីដ១៩ រូបនេះ ក៏បានប៉ះពាល់ផ្ទាល់ ជាមួយអ្នកធ្វើការ នៅទីនោះ ចំនួន ១៣ នាក់ ផងដែរ ។

អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនង ជាមួយបុគ្គលិក ធ្វើការ នៅហាងនំប៉័ង អាស៊ី អឺរ៉ុប ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និង យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬ បានទៅទីកន្លែង មានហានិភ័យនេះ ៕/V-PC