ស្របពេលដែលប្រជាពលរដ្ឋ កំពុងព្រួយបារម្ភ ក្នុងការធ្វើដំណើរ ទៅចាក់វ៉ាក់សាំងលើកទី២ ដោយសារការបិទខ្ទប់ (Lockdown) ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅនោះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ លោក គីម សន្តិភាព បានឱ្យដឹងថា៖ «ប័ណ្ណចាក់វ៉ាក់សាំង ប្រើប្រាស់ជាឯកសារសំខាន់ សម្រាប់អ្នកដែលត្រូវចេញទៅ ទទួលចាក់វ៉ាក់សាំង លើកទី២»។