ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ហេង រតនា អគ្គនាយកស៊ីម៉ាកបានអះអាងថា ឧបករណ៍ចាប់ក្លិនវីរុសកូវីដ១៩ សំរាប់ហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩ បានមកដល់កម្ពុជា ហើយ ។
លោកបានអះអាងកាលពីថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២១ តាមបណ្តាញសង្គមថា ឧបករណ៍នេះជាអំណោយរបស់ក្រុមជំនាញខាងសុនខហិតក្លិន ដែលមូលដ្ឋាននៅប្រទេសស្វីសនោះ ។
លោកបានបន្តថា “ឧបករណ៍នេះបានមកដល់កម្ពុជាដោយសុវត្ថិភាព សូមអរគុណក្រុមជំនាញសុនខGetxent ដែលបានផ្តល់អំណោយនេះសំរាប់គាំទ្រក្រុមការងារស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកវីរុសកូវីដ១៩នៅកម្ពុជា ” ។
លោកបានបន្តថា គម្រោងបង្វឹកសុនខហិតរកអ្នកផ្ទុកមេរោគកូវីដ ១៩ នេះ ជាគំនិតផ្តួចផ្តើមនិងអនុសាសន៍ដ៍ខ្ពង់ខ្ពស់សម្តេចតេជោ ក្នុងគោលបំណងស្វែងរកគ្រប់បច្ចេកទេសនិងលទ្ធភាពដើម្បីការពារសុខភាពប្រជាពលរដ្ឋកម្ពុជារួចផុតពីជម្ងឺកូវីដ១៩។
លោកបានបន្តថា កំលាំងជំនាញសុនខស៊ីម៉ាក់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរួមសហការគ្នាក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩នេះ។
លោកបានបន្តថា ជាក្តីសង្ឃឹមគឺ សុនខអាចបញ្ជាក់ឱ្យដឹងពីវត្តមានវីរុសក្នុងខ្លួនមនុស្ស អាចកំណត់មុខសញ្ញាអ្នកផ្ទុកវីរុសមានល្បឿនលឿន និងជាមធ្យោបាយស្វែងរកអ្នកផ្ទុកវីរុសក្នុងចំណោមនុស្សច្រើន៕/PC