ដោយៈបាយ័ន/សៀមរាបពបារាសជាង ២០កន្លែងបានហ៊ុមព័ទ្ធបណ្តើរៗហើយ ដើម្បីត្រៀមបិទខ្ទប់៣សង្កាត់ ក្នុងសៀបរាប នៅម៉ោងសូន្យថ្ងៃទី១៦ ខែមេសា តទៅ ។ ការៀបចំនេះធ្វើឡើងជានៅថ្ងៃត្រង់ទី១៦ ខែមេសានេះ លើកំណាត់ផ្លូវលោកតាណឺយ ព្រំប្រទល់សង្កាត់សាលាកំរើក និងសង្កាត់ស្លក្រាម និងតំបន់ដែលបានកំណត់ផ្សេងៗទៀត តែមានផ្លូវអាចបើកវាងបាន។

សូមបញ្ជាក់ថានៅព្រឹកថ្ងៃ១៦ ខែមេសា នេះរដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តី សម្រេចបិទខ្ទប់សង្កាត់បី គឺមានសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប រយៈពេល១៤ថ្ងៃ ចាប់ម៉ោងសូន្យថ្ងៃ១៦ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តែលើកលែងមួយចំនួន រួមទាំងការលក់ដូរទំនិញបានជាធម្មតា ហើយរដ្ឋបាលខេត្តនឹងចាត់វិធានការចំពោះជនឆ្លៀតឪកាសឡើងថ្លៃទំនិញ ហើយការបិទនេះក៏ដើម្បីរាំងខ្ទប់តំបន់ដែលផ្ទុះជំងឺកូវីដ-១៩ តែប៉ុណ្ណោះ៕សរន