Home ព័ត៌មានអន្តរជាតិ ថ្ងៃនេះ​ថៃ​ឆ្...

ថ្ងៃនេះ​ថៃ​ឆ្លង​ខ្ពស់បំផុត​ជាថ្មី គឺ​១.៥៨២​នាក់​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​រដ្ឋាភិបាល​ថៃ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ប្រកាស​អំពី​ការ​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​១.៥៨២​នាក់​នៅ​២៤​ម៉ោង​កន្លងមក​។​វា​ជា​ការឆ្លង​ខ្ពស់​បំផុត​លើក​ទី​២​ក្នុង​រយៈពេល​៣​ថ្ងៃ​មកនេះ និង​ធ្វើអោយ​ការឆ្លង​សរុប​នៅ​ថៃ​កើន​ដល់​៣៩.០៣៨​នាក់​។​

​មន្ត្រី​នៅ​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​ថៃ បាន​និយាយថា ក្នុងចំណោម​ការឆ្លង​នេះ​មាន​១.៥៧៧​ករណី​ជា​ការឆ្លង​នៅក្នុង​ស្រុក​នៅ​៦៦​ខេត្ត និង​មាន​ករណី​នាំ​ចូល​តែ​៥​ទេ​។​ក្រុង​បាងកក​ឆ្លង​៣១២​នាក់ ខេត្ត​​ឈៀង​ម៉ៃ​២៧២​នាក់ ឈុន​ប៊ូ​រី ១១១​នាក់ ប្រា​ជួប គិរី ខាន់ ១០០​នាក់ សុង​ក្លា​៨៩​នាក់ និង​ឡាំ​ផា​ង ចំនួន​៥៩​នាក់​។​

​ទូទាំង​ពិភពលោក កូវី​ដ​១៩​បាន​បន្ថែម​អ្នក​ឆ្លង​ចំនួន​៧៩៤.៩៨៤​នាក់​ទៀត​នៅ​២៤​ម៉ោង​កន្លងទៅ រហូត​ដល់​ចំនួ​១៣៩,៦២​លាន​នាក់​។​រី​ឯ​ចំនួន​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​បាន​កើន​១២.៧១៧​នាក់​ទៀត​​រហូត​ដល់​ចំនួន​២,៩៩​លាន​នាក់​។​

​អាម៉េរិក​នៅតែ​ឈានមុខ​គេ​ដោយ​ឆ្លង​៣២,២២​លាន​នាក់​ក្រោយ​កើន​៦៩.៧៤០​នាក់​ទៀត និង​៥៧៨.៩៥១​នាក់​ស្លាប់​ដោយកូវី​ដ​១៩​។​ឥណ្ឌា​កំពុង​ជួប​ការឆ្លង​ប្រចាំ​ថ្ងៃ​ច្រើន​បំផុត​មិន​ដែល​មាន​នៅក្នុង​​លោក គឺ​២១៦.៨៥០​នាក់ ដែល​ធ្វើអោយ​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​សរុប​១៤,២៩​លាន​នាក់ និង​១៧៤.៣៣៥​នាក់​ស្លាប់​ដោយកូវី​ដ​១៩​។​

​ប្រេ​ស៊ីល​ឆ្លង​នៅចាញ់​ឥណ្ឌា តែ​ស្លាប់​ច្រើនជាង​។​ប្រទេស​នៅ​អាម៉េរិក​ខាងត្បូង​នេះ​មាន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​ចំនួន​៣៦៥.៤៤៤​នាក់ តែ​ឆ្លង​សរុប​១៣,៧៥​លាន​នាក់​៕

​ពេទ្យ​កំពុង​យក​សំណាក​ពី​ក្មេង​ម្នាក់​នៅ​ក្រុង​បាងកក​នៅពេល​ចំនួន​ឆ្លង​កើន​ជាង​១.៥០០​នាក់​ដល់​ថ្ងៃទី​២

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular