ដោយៈមុនីរ៍ត្ន/ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញពិនិត្យដំណើរការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) បង្កាជំងឺកូវីដ-១៩ ដូសទី២ ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីព្រឹកថ្ងៃទី ១៦ ខែមេសានៅទីស្តីការក្រសួង។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលបានលះបង់កម្លាំងកាយចិត្តនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌថ្នាក់ជាតិ ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឧត្តុង្គឧត្តម របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ៕សរន