Home ព័ត៌មានអន្តរជាតិ ៨​នាក់​ស្លាប់...

៨​នាក់​ស្លាប់​ក្នុង​ការបាញ់ប្រហារ​នៅ​អាម៉េរិក​

​ប្រែ​សម្រួលៈ​វាសនា​/​អ៊ី​ន​ឌីយ៉ាណា​ប៉ូលិស​៖​មនុស្ស​៨​នាក់​ត្រូវបាន​បាញ់សម្លាប់​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីតាំង​ក្រុមហ៊ុន​ដឹ​កញ្ជូន​FedEx​ក្នុង​ទីក្រុង​អ៊ី​ន​ឌីយ៉ាណា​ប៉ូលិស ក្នុង​រដ្ឋ​អ៊ី​ន​ឌីយ៉ាណា សហរដ្ឋ​អា​ម៉េ​​រិក ហើយ​ជន​បាញ់ប្រហារ​បាន​សម្លាប់​ខ្លួន​ឯង​តាម​ក្រោយ​។​

​អ្នកនាំពាក្យ​ប៉ូលិស បាន​និយាយថា មនុស្ស​ជាច្រើន​នាក់​បាន​រងរបួស​នៅពេល​ការបាញ់​កើត​ឡើង​នៅ​ទីតាំង​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ​នៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ក្រុង​។​

​ជន​បាញ់ប្រហារ​មិន​ត្រូវបាន​គេ​បញ្ចេញ​អត្តសញ្ញាណ​ភ្លាមៗ​ទេ​និង​អ្នក​ស៊ើបអង្កេត​ក៏​កំពុង​ធ្វើ​ការសាកសួរ​និង​ប្រមូល​ព័ត៌មាន​។​

​នេះ​ជា​ឧបទ្ទវហេតុ​បាញ់ប្រហារ​ចុងក្រោយ​ក្នុងចំណោម​ការបាញ់សម្លាប់​មនុស្ស​ច្រើនៗ​ជា​បន្តបន្ទាប់​នៅ​អាម៉េរិក​នា​ពេល​ប៉ុន្មាន​ខែ​មកនេះ​។​មនុស្ស​៨​នាក់​ក៏​ត្រូវបាន​បាញ់​សម្លាប់​នៅ​ហាង​ម៉ាស្សា​៣​កន្លែង​​ក្នុង​ទីក្រុង​អា​ត្លង់​តា និង​១០​នាក់​បាន​ស្លាប់​ក្នុង​ការបាញ់ប្រហារ​នៅ​ផ្សារ​មួយ​នៅ​ក្រុង​បូល​ឌឺ រដ្ឋ​ខូ​ឡូ​រ៉ាដូ កាលពី​ខែ​មុន​។​

​វា​ក៏​ជា​ការបាញ់ប្រហារ​សម្លាប់​មនុស្ស​ច្រើន​លើក​ទី​៣​នៅ​ក្រុង​អ៊ី​ន​ឌីយ៉ាណា​ប៉ូលិស​នៅ​ឆ្នាំ​នេះ រួម​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ដែល​ត្រូវបាន​បាញ់សម្លាប់​កាលពី​ខែ​មករា​៕

​ប៉ូលិស​ទៅ​ដល់​កន្លែងកើតហេតុ​នៅ​ក្រុង​អ៊ី​ន​ឌីយ៉ាណា​ប៉ូលិស​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​មេសា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular