ក្រសួង​អប់រំ​ជូនដំណឹង​ពី​ការកែសម្រួល​កាលបរិច្ឆេទ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីត​-១៩ ដូ​ស​ទី​២ នៅ​ទីតាំង​មួយចំនួន​

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​: ក្រសួង​អប់រំ​យុវជន និង កីឡា នៅ​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តី​ជូន​មួយ​ដំណឹង​ស្តីពី​ការកែសម្រួល​កាលបរិច្ឆេទ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីត​-១៩ ដូ​ស​ទី​២ ជូន​បុគ្គលិក​អប់រំ នៅ​ទីតាំង​សាលា​អន្តរជាតិ​កាណាដា (CIS) វិទ្យាល័យ​ជា ស៊ីម​ឈូក​វ៉ា និង​ទីតាំង​វិទ្យាល័យ​ច្បារអំពៅ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា​ក្រសួង​នឹងធ្វើ​ការកែសម្រួល​កាលបរិច្ឆេទ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដួស​ទី​២ ជូន​បុគ្គលិក​អប់រំ និង​មន្ត្រី​ជាប់កិច្ចសន្យា នៃ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្នុង​ក្របខ័ណ្ឌ ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​១ នៅ​ទីតាំង​សាលា​អន្តរ ជាតិ​កាណាដា (CIS) វិទ្យាល័យ​ជា ស៊ីម​ឈូក​វ៉ា និង​ទីតាំង​វិទ្យាល័យ​ច្បារអំពៅ ដូច​ក្នុង​សេចក្តីជូនដំណឹង​ខាងក្រោម​៖

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular