ដោយៈហ្យូហ្គូ/ភ្នំពេញៈថ្ងៃទី១៧ខែមេសា គឺជាថ្ងៃរសើបនិងឈឺចាប់មួយសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ កាលពី៣៦ឆ្នាំមុន នៅថ្ងៃទី១៧ខែមេសា ខ្មែរក្រហមបានវាយកាន់កាប់ទីក្រុងភ្នំពេញ ជាសញ្ញាសម្គាល់នៃការចាប់ផ្តើមគ្រប់គ្រងរបស់ខ្មែរក្រហមហើយនេះក៏ជាការចាប់ផ្តើមនៃ“សុបិនអាក្រក់”សម្រាប់ប្រជាជនកម្ពុជាផងដែរ។ ហេតុអ្វីបានជាខ្មែរក្រហមអាចកកើតឡើងបានឆាប់រហ័សយ៉ាងនេះ?។
យោងតាមការសិក្សាស្រាវជ្រាវរបស់បញ្ញវ័ន្តក្នុងពេលថ្មីៗនេះបានឱ្យដឹងថាសហរដ្ឋអាម៉េរិកទើបជាអ្នកជួយជ្រោមជ្រែង ដ៏ធំបំផុតនៅពីក្រោយអ្វីៗទាំងអស់នេះ។របបអាយ៉ងរបស់លន់នល់ដែលជម្រុញដោយជនជាតិអាមេរិកតាមរយៈសង្គ្រាមវៀតណាមទើបជាមូលហេតុដែលនាំឱ្យកម្ពុជាធ្លាក់ចូលក្នុងស្ថានភាពមិនអាចរើខ្លួនរួចជារៀងរហូត។ប្រសិនបើមិន មានការពឹងផ្អែកលើអាមេរិកលន់នល់ច្បាស់ជាមិនអាចបង្កឱ្យមានសង្គ្រាមស៊ីវិលឡើយហើយកម្ពុជាក៏ប្រហែលជាអាចជៀសផុតពីប្រវត្តិសាស្ត្រដ៏ឈឺចាប់មួយនេះបានផងដែរ។ក្នុងថ្ងៃនេះថ្ងៃដ៏ពិសេសមួយនេះយើងមកបើកកកាយមើលថាក្រោមបដា“ប្រជាធិបតេយ្យ”របស់អាម៉េរិក តើអាម៉េរិកបានធ្វើអ្វីខ្លះមកលើប្រទេសកម្ពុជា?
ទាហានអាម៉េរិកដែលមានសភាពបាក់ទឹកចិត្ត(រូបឯកសារ)
ប្រវត្តិសាស្ត្រខ្មៅដែលមនុស្សម្នាបានដឹងលឺ ឥន្ទ្រីក្បាលសដែលនៅកម្ពុជាក្នុងអតីតកាលនិងបច្ចុប្បន្នកាល (មួយ)នៅថ្ងៃទី៣០ខែមេសាឆ្នាំ១៩៧៥ពីរបីម៉ោងបន្ទាប់ពីឧទ្ធម្ភាគចក្រចុងក្រោយលើស្ថានទូតសហរដ្ឋអាមេរិកនៅសៃហ្គនបានប្រកាសពី“ការចាកចេញដ៏រុងរឿង”រថក្រោះរបស់កងទ័ពស៊ីវិលវៀតណាមបានទម្លុះជញ្ជាំងវិមានប្រធានាធិបតីវៀតណាមខាងត្បូង ហើយរបបវៀតណាមខាងត្បូង(សាធារណរដ្ឋវៀតណាម)បានប្រកាសចុះចាញ់។ នេះជាសញ្ញាដែលបង្ហាញពីប្រទេសធំបំផុតទីមួយលើពិភពលោក -សហរដ្ឋអាម៉េរិក- ដែលឆ្លងកាត់
រយៈពេលជាងដប់ឆ្នាំនៅវៀតណាមដោយបានចំណាយប្រាក់អស់ជាង១៥០ប៊ីលានដុល្លាអាម៉េរិក(ស្មើនឹងប្រមាណ៧០០ប៊ីលានដុល្លាអាម៉េរិកក្នុងពេលបច្ចុប្បន្ន) និងជីវិតមនុស្សជាងប្រាំម៉ឺននាក់ដើម្បីធ្វើសង្គ្រាមដ៏ធំបំផុតមួយក្រោយ សង្គ្រាមលោកលើកទីពីរ តែចុងក្រោយបែរជាចាញ់ទាំងស្រុង។
សង្គ្រាមនៅវៀតណាមគឺជាសង្គ្រាមមួយដែលមានប្រវត្តិស្មុគស្មាញនិងដំណើរការច្របូកច្របល់។ថ្វីត្បិតតែវាបានបន្សល់ទុកនូវរូបភាពនិងកំណត់ត្រាជាអក្សរជាច្រើនពិតមែនប៉ុន្តែការសង្ស័យនិងការយល់ច្រឡំជាច្រើននៅតែបន្តកើតមានរហូតដល់សព្វថ្ងៃ។តាមពិតទៅអាម៉េរិកបានធ្វើកំហុសជាច្រើននៅតំបន់ឥណ្ឌូចិនដែលមួយក្នុងចំណោមនោះគឺជាការវាយតម្លៃយុទ្ធសាស្ត្រសង្គ្រាមខុសធ្ងន់ធ្ងរ។
ការចូលរួមក្នុងសង្គ្រាមស៊ីវិលដែលកាន់តែយ៉ាប់យឺននិងការដែលគាំទ្ររដ្ឋាភិបាល“ពុករលួយនិងគ្មានមនុស្សធម៌” ធ្វើឱ្យចាញ់សង្គ្រាមទាំងមូលបើទោះបីជាខ្លួនមានធនធាននិងសមត្ថភាពដែលគូសត្រូវមិនអាចតដៃបានក៏ដោយ។
តាមពិតទៅក្នុងសម័យកាលនោះនៅតំបន់ឥណ្ឌូចិន“ប្រវត្តិសាស្ត្រខ្មៅ”បែបនេះមិនមែនជាករណីតែមួយទេដែលបានកើតឡើងនៅវៀតណាម។ នៅកម្ពុជា អាមេរិកធ្លាប់បានគាំទ្រដល់រដ្ឋាភិបាលមួយផងដែរ នោះគឺរដ្ឋាភិបាលលន់នល់។ ប៉ុន្តែដូចគ្នានឹងរដ្ឋាភិបាលវៀតណាមខាងត្បូងដែររដ្ឋាភិបាលលន់នល់មិនទទួលបានការគាំទ្រពីសំណាក់មនុស្សទូទៅឡើយ ហើយអាយុកាលនៃរដ្ឋាភិបាលនេះក៏ឆាប់បញ្ចប់ទៅវិញ។
ចំពោះប្រជាជនកម្ពុជាជំនាន់មុនម្នាក់ៗសុទ្ធតែស្គាល់លន់នល់-ឥស្សរជនលេចធ្លោម្នាក់នៅក្នុងឆាកនយោបាយកម្ពុជាក្នុងទសវត្សឆ្នាំ១៩៧០និងជាអ្នកបង្កើត“រដ្ឋប្រហារ១៨មីនា”ក្នុងឆ្នាំ១៩៧០។គឺរដ្ឋប្រហារនេះហើយដែលធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមបង្ហូរឈាមគ្នាជាថ្មីម្តងទៀតបន្ទាប់ពីទទួលបានឯករាជ្យនៅទសវត្សឆ្នាំ១៩៥០។
នៅក្នុងចិត្តរបស់ប្រជាជនកម្ពុជាវ័យចំណាស់ភាគច្រើន រជ្ជកាលព្រះបាទនរោត្តមសីហនុពីឆ្នាំ១៩៥៥ដល់ឆ្នាំ១៩៧០ គឺជាសម័យកាលដែលរុងរឿងបំផុត។ ក្នុងសម័យនោះ ប្រទេសជិតខាងដូចជាវៀតណាម ឡាវ ថៃម៉ាឡេស៊ីជាដើម សុទ្ធតែស្ថិតក្នុងដំណាក់កាលបដិវត្តឬចលាចល គឺមានតែកម្ពុជាទេដែលអនុវត្តបាននូវ “អព្យាក្រឹតភាព” ដោយទទួលបាននូវសន្តិភាពក្នុងការបង្ក្រាបសង្គ្រាមត្រជាក់និងមានការអភិវឌ្ឍសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។ប៉ុន្តែភាពរុងរឿងនេះ ត្រូវបានបំផ្លាញដោយលន់នល់។
លន់នល់ – បុរសម្នាក់នៅក្នុងឆាកនយោបាយកម្ពុជាក្នុងទសវត្សឆ្នាំ១៩៧០(រូបឯកសារ)
លន់នល់កើតនៅខេត្តព្រៃវែងនៃប្រទេសកម្ពុជាក្នុងឆ្នាំ១៩១៣ក្នុងគ្រួសារកូនកាត់ចិន-ខ្មែរ។បន្ទាប់ពីបញ្ចប់ការសិក្សានៅ រាជបណ្ឌិតសភាកម្ពុជានៅឆ្នាំ១៩៣៥ ក្នុងកំឡុងពេលដែលបារាំងបានដាក់នឹមអាណានិគមលើកម្ពុជាលោកត្រូវបាន តែងតាំងជាអភិបាលរងទីមួយនៃខេត្តកំពង់ចាមដោយសារលោកមានស្នាដៃឆ្នើមក្នុងការប្រយុទ្ធប្រឆាំងនឹងកុបកម្មក្រោមបទបញ្ជារបស់រដ្ឋាភិបាលអាណានិគមបារាំង។ បន្ទាប់ពីជប៉ុនបានកាន់កាប់កម្ពុជាលោកត្រូវបានផ្ទេរទៅកាន់តំណែង ជាអភិបាលខេត្តក្រចេះដោយសារតែការខិតខំបំពេញការងារនៅចំពោះមុខជនជាតិជប៉ុនហើយក្រោយមកក៏បាន ក្លាយជាប្រធានការិយាល័យកណ្តាលនគរបាលជាតិថែមទៀតផង។ ក្រោយពេលដែលជប៉ុនត្រូវបានបណ្តេញចេញ ហើយបន្ទាប់ពីបារាំងបានវិលត្រឡប់មកកម្ពុជាវិញ លន់នល់ក៏នៅតែបន្តពលីចិត្តកាយដល់ម្ចាស់បារាំងដដែល លោកមិនត្រឹមតែមិនត្រូវបានដាក់ទោសទណ្ឌទេថែមទាំងបានឡើងឋានៈជាបន្តបន្ទាប់ដោយបានតំណែងជាអភិបាលខេត្តបាត់ដំបង ជាប្រធានរដ្ឋបាលពន្ធដារ និងជាអគ្គស្នងការនគរបាលជាតិថែមទៀតផង។
នៅលើផ្លូវជីវិតដែលមានទេពកោសល្យដូច“បង្គួយប្រែពណ៌”នេះបានធ្វើឱ្យលន់នល់ក្លាយជា“ដើមឈើបៃតង”នៅក្នុង ឆាកនយោបាយកម្ពុជាចាប់ពីទសវត្សឆ្នាំ១៩៣០ដល់ទសវត្សឆ្នាំ១៩៥០។
បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ លន់នល់បានប្រើឧបាយកលចាស់របស់ខ្លួនម្តងទៀត ដោយទទួលបានការទុកចិត្តពីព្រះបាទនរោត្តមសីហនុហើយបានវាឡើងកាន់តំណែងជារដ្ឋលេខាធិការនៃក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ ឧបនាយករដ្ឋមន្ត្រី និងរហូតដល់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ ដូចដែលគ្រប់គ្នាបានដឹងព្រះបាទនរោត្តមសីហនុបានមើលមនុស្សខុសទាំងស្រុងហើយ។ដោយសារតែមនុស្សមានមហិច្ឆិតាម្នាក់នេះ វាតែងតែលួចឱ្យភ្នែកទៅទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិក (CIA)វាបានលួចធ្វើរឿង“ចាក់កាំបិត” ពីក្រោយខ្នងព្រះបាទនរោត្តមសីហនុជាច្រើន។
នៅខែមីនាឆ្នាំ១៩៧០ក្រោមការគាំទ្ររបស់អាម៉េរិកលន់នល់បានឆ្លៀតឱកាសពេលព្រះបាទនរោត្តមសីហនុចេញធ្វើទស្សនកិច្ចនិងទៅព្យាបាលព្រះកាយនៅក្រៅប្រទេសក្រោមផែនការសកម្មភាពរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិក លន់នល់បានរួមដៃជាមួយសត្រូវនយោបាយរបស់ព្រះបាទនរោត្តមសីហនុ ឧបនាយករដ្ឋមន្ត្រីស៊ីសុវត្ថិ សិរិមតៈ (ដែលត្រូវជាប្អូនជីដូនមួយរបស់ព្រះបាទនរោត្តមសីហនុ) និងកងកម្លាំងស្តាំនិយមនៅក្នុងរដ្ឋាភិបាលនិងយោធា នៅទីបំផុតរដ្ឋប្រហារយោធាបានកើតឡើង។នៅល្ងាចថ្ងៃទី១៧ខែមីនាលន់នល់បានបញ្ជូនរថក្រោះនិងរថយន្តធ្វើសឹកដើម្បីកាន់កាប់ទីតាំងយុទ្ធសាស្ត្រនានាក្នុងរាជធានី និងបំបិទអាកាសយានដ្ឋាន ហើយនៅថ្ងៃទី១៨ លន់នល់បានប្រកាសថាខ្លួនបានជោគជ័យលើការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជារបស់ព្រះបាទនរោត្តមសីហនុដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាបានទម្លាក់ព្រះបាទនរោត្តមសីហនុធ្វើការកាត់ទោសព្រះបាទនរោត្តមសីហនុ ដោយពុំមានការចូលខ្លួនរបស់ទ្រង់ និងបានសម្រេចទោសប្រហារជីវិតលើព្រះបាទនរោត្តមសីហនុ។
(ទង់ជាតិសាធារណរដ្ឋខ្មែររបស់លន់នល់)
យោងតាមឯកសារសរសេរដោយព្រះបាទនរោត្តមសីហនុតាមពិតទៅក្រុមបនក្បត់លន់នល់មានប្រវត្តិឃុបឃិតគ្នាធ្វើរដ្ឋប្រហារជាយូរណាស់មកហើយ។ “លន់នល់បានរងរបួសស្មាធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ចរាចរណ៍មួយហើយត្រូវបញ្ជូនទៅ មន្ទីរពេទ្យណៃ-សារាណាដែលគ្រប់គ្រងដោយអាម៉េរិក។គឺនៅក្នុងមន្ទីរពេទ្យនោះហើយដែលពួកគេបានសមគំនិតគ្នារៀបចំគម្រោងក្បត់។” ព្រះបាទនរោត្តមសីហនុបានបន្ទូលថា“នៅជុំវិញលន់នល់មានអ្នកជំនាញជនជាតិអាម៉េរិកជាច្រើនបាន បន្លំខ្លួនធ្វើជាអ្នកជំងឺហើយត្រូវបានទទួលយកធ្វើជាទីប្រឹក្សាបច្ចេកទេសក្នុងការធ្វើរដ្ឋប្រហារ។បន្ទាប់ពីបានឃុបឃិតជាមួយមនុស្សទាំងនោះ លន់នល់បានទូរស័ព្ទជារៀងរាល់ថ្ងៃដើម្បីប្រាប់ពីវិធីសាស្ត្រនានាទៅស៊ីសុវត្ថិសិរិមតៈនិងបក្ខពួក ផ្សេងទៀតដែលនៅភ្នំពេញ។ដើម្បីធានាបានថាសកម្មភាពដ៏ធំសម្បើមនេះមិនត្រូវបានលេចធ្លាយឧត្តមសេនីយ៍លន់នល់ បានទិញទឹកចិត្តអ្នកគាំទ្រជាច្រើនជាមុនទៅហើយ។”
ក្នុងចំណោមអ្នកគាំទ្រគម្រោងរដ្ឋប្រហារនេះមនុស្សដំបូងដែលព្រះបាទនរោត្តមសីហនុបានបន្ទូលដល់គឺមេដឹកនាំបក្សក្បត់ស៊ឺង ង៉ុកថាញ់-កម្លាំងប្រដាប់អាវុធ “ខ្មែរសេរី”។ នៅរដូវប្រាំងឆ្នាំ១៩៦៩ ពួកវាបានធ្វើពុតជាចាកចេញពី ស៊ឺង ង៉ុកថាញ់ហើយចុះចាញ់រាជរដ្ឋាភិបាលនិងប្រមូលផ្តុំគ្នានៅតាមខេត្តនានាក្នុងភាគខាងលិចនៃប្រទេសកម្ពុជារហូតដល់ទីក្រុងភ្នំពេញ។“ពួកចុះចាញ់”ក្លែងក្លាយទាំងនេះគឺជាទាហានស៊ីឈ្នួលដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានចំណាយលុយជាច្រើនដើម្បីចិញ្ចឹមទុក។ ព្រះបាទនរោត្តមសីហនុបានបន្ទូលថា “វាគឺជាជនបង្កប់ក្នុងផ្ទៃក្នុងយើង។”
សង្គ្រាមរាំរៃនៅកម្ពុជាសម្រាប់ពីរទសវត្សបន្ទាប់មកទៀត សុទ្ធតែចាប់ផ្តើមឡើងដោយលន់នល់-ភ្នាក់ងាររដ្ឋប្រហារ “តំណាងឱ្យអាម៉េរិក”៕សរន