ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ គណៈបញ្ជាការកងឯកភាព ខេត្តបន្ទាយមានជ័យ បានដាក់ពង្រាយ កម្លាំងនគរបាល កងរាជអាវុធហត្ថ កងទ័ពរាប់រយនាក់ នៅក្នុងភូមិសាស្ត្រស្រុក ក្រុងទាំង ៩ នៃខេត្តបន្ទាយមានជ័យ ដើម្បីប្រចាំការ តាមច្រកផ្លូវសំខាន់។
គណៈបញ្ជាការកងឯកភាពខេត្តបន្ទាយមានជ័យពង្រាយកម្លាំងរាប់រយនាក់ដើម្បីប្រចាំការ(រូបថត ប.ជ័យ)
យោងកងកម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ ដែលពង្រាយ និងល្បាតច្រើនជាងគេ បានអោយដឹង នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ថា៖ កម្លាំងនគរបាលខេត្ត ស្រុកក្រុង វរសេនាតូចការពារព្រំដែន និងប៉ុស្តិ៍រដ្ឋបាល បានចេញចល័តល្បាត និងដាក់ប្រចាំការ លើគោលដៅជាច្រើន តាមបណ្តោយផ្លូវជាតិ ផ្លូវខេត្ត ឬកន្លែងផ្សេងទៀត ពោលគឺប្រចាំការ និងល្បាតការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ។
រយៈពេល ៣ ថ្ងៃមកនេះ មិនមានព័ត៌មាន ពីបាតុភាពអីកើតឡើងទេ ហើយក៏ពុំមានពលរដ្ឋ ពិសេសយុវជនច្រើននាក់ មិនហ៊ានចេញ ដើរលេងកម្សាន្តដែរ ពោលគឺពួកគេបានគោរព អនុវត្តនូវសេចក្តីសម្រេច ការណែនាំ បទបញ្ជាររបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងគណៈរដ្ឋបាលខេត្ត ។
ជាការលើកទឹកចិត្ត និងយកចិត្តទុកដាក់ ដល់កងកម្លាំង លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះទៅសួរសុខទុក្ខ កងកម្លាំងនគរបាល តាមបណ្តាគោលដៅ ក្នុងក្រុងសិរីសោភ័ណ ដោយក្នុង ១ គោលដៅ ទទួលបាន ទឹកសុទ្ធ ១០ យួរ ទឹកផ្លែឈើ ៥ កេស។
លោកក៏បានសួរសុខទុក្ខ និងផ្តល់ថវិកា ឧបត្ថម្ភសំរាប់បាយទឹក ជូនកងកម្លាំង និងក្រុមការងារប្រចាំការ កំពុងប្រចាំការត្រួតពិនិត្យ តាមគោលដៅព្រំប្រទល់ខេត្ត និងខេត្ត ជុំទី២ ក្នុងថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ៕/V/សរន