ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ដើម្បីការពារឲ្យបាននូវ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទៅដល់កងកម្លាំងមានសមត្ថកិច្ច ដែលបាននឹងកំពុងឈរជើង នៅតាមគោលដៅ បិទខ្ទប់ទាំងគោលដៅចេញ ចូលរាជធានី និងគោលដៅនៅ កណ្តាលក្រុង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១៦ ខែមេសានេះ បានប្រគល់ឧបករណ៍ ឃោសនស័ព្ទហៅ មេក្រូកាន់ដៃ ចំនួន ៥០ គ្រឿង ជូនដល់កម្លាំងស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ អោយមានគម្លាត ពីអ្នកធ្វើដំណើរ។