ដោយ៖ដេប៉ូ / ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតមកត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នេះ ការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនបងប្អូនកម្មករ -និយោជិត និងថ្នាក់ដឹកនាំ អង្គការវិជ្ជាជីវៈ បានចំនួនសរុប ៨៨.៨៩៩ នាក់ហើយ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ នៅយប់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២១ នេះ បានបញ្ជាក់ថាៈ អនុគណៈកម្មការចំពោះកិច្ច សម្រាប់ចាក់វ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ ជូនបងប្អូនកម្មករ -និយោជិត និង ថ្នាក់ដឹកនាំ អង្គការវិជ្ជាជីវៈ សូមជម្រាបជូន សាធារណជន អំពីលទ្ធផលការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនបងប្អូន កម្មករ និយោជិត និងថ្នាក់ដឹកនាំ អង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ដោយថ្ងៃនេះ អនុគណៈកម្មការ ចំពោះកិច្ច បានបើកទីតាំង ចាក់វ៉ាក់សាំង សរុបទាំងអស់ ចំនួន ២១ទីតាំង ដោយទទួលបាន លទ្ធផលដូចខាងក្រោម៖
ក-លទ្ធផលក្នុងថ្ងៃទី១៦ ខែមេសា
-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៩០៦នាក់ (បរទេសចំនួន៤នាក់)
-ចាក់បានចំនួន ៩០០នាក់ (បរទេសចំនួន ៤នាក់)
-គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៦នាក់ (បរទេសចំនួន ០នាក់)។
ខ-លទ្ធផលគិតត្រឹមថ្ងៃនេះ
-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៩១ ៨៦៨នាក់ (បរទេសចំនួន ៣ ៧៦៩នាក់)
-ចាក់បានចំនួន ៨៨ ៨៩៩នាក់ (បរទេសចំនួន ៣ ៧៤៨នាក់) គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ២ ៩៦៩នាក់ (បរទេសចំនួន ២១នាក់)។
ក្រសួងការងារ បានបញ្ជាក់បន្ថែមថាៈ អនុគណៈកម្មការចំពោះកិច្ច នឹងបន្តរៀបចំទីតាំង ចាក់វ៉ាក់សាំង ជូនបងប្អូនកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ជាបន្តបន្ទាប់ទៀត៕/V