ដោយះវណ្ណៈ/ព្រះសីហនុ: នៅរសៀលថ្ងៃទី១៦ខែមេសានេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទ ផ្សារលើក្រុងព្រះសីហនុ ទាំងស្រុង រយ:ពេល១៤ថ្ងៃ ដើម្បីឲ្យបងប្អូនអាជីវករ ធ្វើចត្តាឡីស័កបន្ទាប់ពីបានរកឃើញ មានអាជីវករលក់ដូរ មានផ្ទុកវីរុស កូវីដ ១៩ កើនដល់១៣នាក់ហើយ។

នៅថ្ងៃដដែលនេះមាន បងប្អូនអាជីវករ ផ្សារលើក្រុងព្រះសីហនុ នាំគ្នាមកយកសំណាកតាមការអំពាវនាវរបស់រដ្ឋបាលខេត្ត ជាច្រើននាក់។

រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា បងប្អូនអាជីវករនិងក្រុមគ្រួសារ អញ្ជើញ មកទទួលការយកវត្ថុសំណាក ឲ្យបានគ្រប់ៗគ្នានិងធ្វើចត្តាឡីសក្ក័នៅតាមផ្ទះរៀងៗខ្លួន រយះពេល១៤ ដោយគិតចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២៩ខែមេសា។

រដ្ឋបាលខេត្តបញ្ជាក់បន្ថែមថា រយៈ ពេល ៣ថ្ងៃអ្នកលក់ដូរ គ្រឿងឧបភោគ បរិភោគ ត្រូវបានអនុញ្ញាតិឲ្យចូលលក់ដូរវិញ ក្រោយពីបានធ្វើតេស្តវត្ថសំណាក អវិជ្ជមានកូវីដ១៩ ។

ហេតុនេះសូមបងប្អូនអាជីវករផ្សារលើនិងគ្រួសារ អញ្ជើញមកធ្វើតេស្ត យកវត្ថុសំណាក ឲ្យបានគ្រប់ៗគ្នា គេចផុតពីការឆ្លងជំងឺដ៍ចង្រៃនេះ ៕សរន