Home ព័ត៌មានអន្តរជាតិ សេដ្ឋី​ហុងកុង...

សេដ្ឋី​ហុងកុង​លោក ជី​មមី ឡាយ ជាក់​គុក​១៤​ខែ​ចំពោះ​ការជួបជុំ​គ្មាន​ការអនុញ្ញាត​

​ប្រែ​សម្រួលៈ​វាសនា​/​ហុងកុង​៖​មហាសេដ្ឋី​ហុងកុង​លោក​ជី​ម​មី ឡាយ ត្រូវបាន​ផ្តន្ទាទោស​អោយ​ជាប់គុក​១៤​ខែ​នៅ​ពេល​សកម្មជន​៩​នាក់​ទៀត​ត្រូវ​បាន​សំរេច​អោយ​ជាប់គុក​ឬ​ព្យួរទោស​កាលពី​ថ្ងៃ​សុក្រ​​ទី​១៦​មេសា ចំពោះ​ការចូលរួម​របស់​គេ​ក្នុង​បាតុកម្ម​គ្មាន​ការអនុញ្ញាត​នៅ​ឆ្នាំ​២០១៩​។​

​ចំណែក​មេធាវី​ជាន់​ខ្ពស់​លោក ម៉ា​ទីន លី ដែល​បាន​ជួយ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​បក្សប្រឆាំង​ធំ​បំផុត​នៅ​ទីក្រុង​នេះ​កាលពី​ទសវត្សរ៍​១៩៩០ ត្រូវបាន​ព្យួរទោស​១១​ខែ​។​

​វា​ជា​លើកដំបូង​ដែល​លោក​ឡាយ ដែល​ក៏​ជា​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​លេចធ្លោ​បំផុត​របស់​ទីក្រុង​នេះ ត្រូវ​ផ្តន្ទាទោស​អោយ​ជាប់គុក​។​

​ឡាយ ត្រូវបាន​រកឃើញ​ថា​មាន​កំហុស​នៅក្នុង​សវនាការ​២​ផ្សេង​គ្នា​ចំពោះ​ការជួបជុំ​គ្មាន​ការ​អនុញ្ញា​កាលពី​ថ្ងៃ​៨​សីហា និង​ថ្ងៃ​៣១​សីហា ឆ្នាំ​២០១៩​។​

​ការចាប់​ឃុំខ្លួន​លោក​ឡាយ​បាន​បង្ក​អោយ​មាន​ការរិះគន់​ពី​បណ្តា​រដ្ឋាភិបាល​លោកខាងលិច និង​បណ្តា​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​បាន​លើកឡើង​អំពី​ការព្រួយបារម្ភ​ចំពោះ​សេរីភាព​នៅ​មជ្ឈមណ្ឌល​​ហិរញ្ញវត្ថុ​ពិភពលោក​នេះ រួម​មាន​សេរីភាព​និយាយស្តី​និង​ការជួបប្រជុំ​។​

​ចុង​ចម្លើយ​ផ្សេង​ទៀត​ដែល​តុលាការ​រក​ឃើញ​ទោសកំហុស​ផងដែរ​រួមមាន មេធាវី ម៉ា​ហ្កា​រ៉េត ង៉ និង​អ្នកប្រជាធិបតេយ្យ​ជើងចាស់ លី ជឺក​យ៉ាន ,​អាល់​ប៊ឺត ហូ ,​លឿង ក្វុក​-​ហ៊ុង​, អូ ណុ​ក​-​ហ៊ី​ន និង​លឿង យី​វ​-​ជុង​។​ពួកគេ​ខ្លះ​ត្រូវបាន​ផ្តន្ទាទោស​ជាប់គុក​ដល់​ទៅ​១៨​ខែ និង​ខ្លះ​ត្រូវព្យួរ​ទោស​៕

​ជី​មមី ឡាយ ស្ថាបនិក​កាសែត Apple Daily ឡើង​សវនាការ​កាលពី​ថ្ងៃ​សុក្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular