ស្ដ្រី​ម្នាក់​ជា​អាជីវករ​ផ្សារ​អូរ​ឬ​ស្សី​វិជ្ជមាន​កូ​វីដ​១៩ ជាប់​ពាក់ព័ន្ធ​មនុស្ស​១១​នាក់​នៅ​ឃុំ​វិហារ​សួ​គ៌​

​ដោយៈ​ស​រិ​ទ្ធ​/​កណ្ដាលៈ លោក ប៊ុន ផេង អភិបាលស្រុក​ខ្សាច់កណ្តាល បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​យក​ស្ដ្រី​វិជ្ជមាន​កូ​វីដ​១៩​ម្នាក់ ដើម្បី​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យជំនះ ខណៈ​ស្រាវជ្រាវ​រកឃើញ អ្នកពាក់ព័ន្ធ​ចំនួន​១១​នាក់​ផងដែរ​។​

​ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង នៅ​ភូមិ​សេ​ដា ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​យប់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១​។​

​ស្ដ្រី​រូបនេះ​ឈ្មោះ ហេង ណាវី អាយុ​៤៧​ឆ្នាំ អាជីវករ​ផ្សារ​អូរ​ឬ​ស្សី តូប​លេខ​១៦ ជាន់​ផ្ទាល់​ដី​លក់​ឈូក​លីង​។
​រដ្ឋបាល​ស្រុក​ខ្សាច់កណ្ដាល​បានឱ្យដឹងថា ឈ្មោះ ហេង ណាវី បន្ទាប់ពី​ផ្សារ​អូរ​ឬ​ស្សី​បាន​បិទ​នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ បាន​ត្រឡប់មកផ្ទះ ស្ថិតក្នុង​ភូមិ​សេ​ដា ឃុំ​វិហារ​សួគ៌ ហើយ​ត្រូវបាន​អាជ្ញា​រធរ​ស្រុក អោយធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ មិនបាន​ចេញទៅ​ណា​ទេ​។

​លុះដល់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ បានមក​យក​សំណាក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក រ៉ូ​តា ខ្សាច់កណ្តាល​។ នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១ បានចេញ​លទ្ធផល​វិជ្ជមាន ត្រូវបាន​ក្រុមការងារ​ស្រុក បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​។​

​រដ្ឋបាល​ស្រុក​ខ្សាច់កណ្ដាល​បន្តថា​ស្ថានភាព​រស់នៅ និង​គ្រួសារ អ្នកពាក់ព័ន្ធ​មាន​៖
១.​ឈ្មោះ ជីក សុខ ភេទ​ប្រុស អាយុ ៥២​ឆ្នាំ ផ្ទាល់​។​
២.​ឈ្មោះ សុខ ម៉េង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ផ្ទាល់​។
៣.​ឈ្មោះ សុខ សេង​ហ័ន ភេទ​ស្រី អាយុ​២៥​ឆ្នាំ ផ្ទាល់​។​
៤.​ឈ្មោះ សុខ ឌី​ណា ភេទ​ប្រុស អាយុ​១២ ឆ្នាំ ផ្ទាល់​។
៥.​ឈ្មោះ សុខ ឌី​សា ភេទ​ប្រុស អាយុ​៨​ឆ្នាំ ផ្ទាល់​។​
៦.​ឈ្មោះ ម៉ាន ណៃ ភេទ​ស្រី អាយុ​៨២​ឆ្នាំ ផ្ទាល់​។
៧.​ឈ្មោះ សាន រ៉ា​ឌី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ប្រយោល (​ជាងសំណង់​ក្បែរ​ផ្ទះ )​។​
៨.​ឈ្មោះ ម៉ៅ អូន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ប្រយោល (​ជាងសំណង់​ក្បែរ​ផ្ទះ )​។
៩.​ឈ្មោះ ហៀ​ម កុសល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ប្រយោល (​ជាងសំណង់​ក្បែរ​ផ្ទះ )​។​
១០.​ឈ្មោះ គិច សុ​ថុ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ប្រយោល (​ជាងសំណង់​ក្បែរ​ផ្ទះ )​។
១១.​ឈ្មោះ ជួន ចាន់​ណាត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ប្រយោល (​ជាងសំណង់​ក្បែរ​ផ្ទះ )​។​

​សរុប អ្នក​ប៉ះពាល់​ផ្ទាល់​ចំនួន ៦​នាក់ ស្រី ២​នាក់ និង​អ្នក​ប៉ះពាល់​ប្រយោល​ចំនួន ៥​នាក់ ជា​កម្មករសំណង់​ក្បែរ​ផ្ទះ បាន​បញ្ជូនទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក រ៉ូ​តា ខ្សាច់កណ្តាល ។ ចំណែក​ក្រុមគ្រួសារ នៅ​ព្រឹក​ទី​១៧ ខែមេសា ឆ្នាំ​២០២១ នឹង​បញ្ជូនទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក រ៉ូ​តា ខ្សាច់កណ្តាល​បន្តទៀត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular