Home ព័ត៌មានជាតិ សង្គម ក្មេងស្រីអាយុ...

ក្មេងស្រីអាយុ ៨ ឆ្នាំ ពរប្អូនស្រីអាយុ ១១ ខែ ចាំរថយន្តសង្គ្រោះមកដឹកទៅព្យាបាលជំងឺកូវីដ-១៩

ដោយៈ​ សរិទ្ធ / ភ្នំពេញៈ ប្រជាពលរដ្ឋ រស់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានការខ្លោចចិត្ត ពេលឃើញក្មេងស្រី ក្នុងវ័យ ៨ ឆ្នាំ ពរប្អូនស្រីបង្កើត អាយុទើប ១១ ខែ ដែលមានផ្ទុកជំងឺកូវីដ១៩ ហើយរង់ចាំរថយន្តសង្រ្គោះ មកដឹកទៅព្យាបាលជំងឺ។

យោងតាមប្រភពពីលោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ បានឲ្យដឹងថា នៅវេលាម៉ោង ១០ យប់ ថ្ងៃទី១៦ ខែមេសានេះ រថយន្តសង្រ្គោះរបស់ មន្ទីរពេទ្យបង្អែក ខណ្ឌច្បារអំពៅ ចុះទៅយកក្មេងស្រី ពីរនាក់បងប្អូន យកទៅព្យាបាលជំងឺកូវីដ១៩  ដែលមានវិជ្ជមានកូវីដ ១៩ គឺក្មេងស្រីអាយុ ១១ ខែ ដោយបងស្រីអាយុ ៨ ឆ្នាំ គឺស្ម័គ្រចិត្តទៅមើលថែប្អូន។

លោកស្រី ចៅសង្កាត់ បានឲ្យដឹងទៀតថាៈ ក្មេងស្រីអាយុទើប ១១ ខែនេះ បានឆ្លងជំងឺពីម្តាយ ហើយម្តាយបង្កើត ក្មេងស្រីអាយុ ១១ ខែនេះ បានឆ្លង និងយកទៅព្យាបាល មុនទៅហើយ។ ដូច្នេះជំងឺកូវីដ១៩នេះ ពិតជាសាហាវណាស់ សូម្បីតែក្មេងតូច ទើបមានអាយុ ១១ ខែសោះ ក៏ត្រូវឆ្លងផងដែរ ហើយពុំដឹងថា​ម្តាយក្មេងស្រី ទៅឆ្លងពីអ្នកណានោះទេ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular