Home ព័ត៌មានអន្តរជាតិ ណា​តូ ៖ ផែនកា...

ណា​តូ ៖ ផែនការ​របស់​រុស្ស៊ី​ក្នុងការ​រាំងខ្ទប់​សមុទ្រ​ខ្មៅ​ជា​សកម្មភាព “​មិន​សម​ហេតុផល​”

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ អង្គការ​ណា​តូ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​មេសា​ថា ផែនការ​របស់​រុស្ស៊ី​ក្នុង​ការបិទ​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ខ្មៅ​នឹង​”​មិន​សម​ហេតុផល​ទេ​”​ដោយ​អំពាវនាវ​ឱ្យ​ទីក្រុង​មូ​ស្គូ​ធានា​​ការចូល​ទៅ​កាន់​កំពង់ផែ​អ៊ុយ​ក្រែន​ដោយ​សេរី​នៅ​ក្នុង​សមុទ្រ​អា​ហ្សូ​វ​និង​អនុញ្ញាត​ឱ្យមាន​សេរីភាព​ក្នុង​ការធ្វើ​នាវាចរណ៍​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​រុស្ស៊ី​បាន​រាយការណ៍​ថា​ទីក្រុង​មូ​ស្គូ​មានបំណង​បិទ​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ខ្មៅ​ចំពោះ​យោធា​បរទេស​និង​នាវា​ផ្លូវការ​រយៈពេល ៦ ខែ​។​សកម្មភាព​បែប​នេះ​អាច​ប៉ះពាល់​ដល់​ការចូល​ទៅ​កាន់​​កំពង់ផែ​អ៊ុយ​ក្រែន​តាមស​មុទ្រអា​ហ្សូ​វ​ដែលត​ភ្ជាប់​ទៅ​នឹង​សមុទ្រ​ខ្មៅ​កាត់​តាម​ច្រក​សមុទ្រ​ឃឺ​ច​នៅ​ចុង​ខាងកើត​នៃ​ឧបទ្វីប​គ្រី​មេដែល​រុស្ស៊ី​កាត់​យក​ក្នុង​ឆ្នាំ ២០១៤ ។​

​ចំណាត់ការ​នេះ​បាន​បង្ក​ឱ្យ​មាន​ការព្រួយបារម្ភ​នៅ​សហរដ្ឋ​អាម៉េរិក​និង​សហភាព​អឺរ៉ុប​។​

​អ្នកនាំពាក្យ​របស់​ប្រមុខ​អង្គការ​ណា​តូ​លោក​ជែន ស្តូល​ថិ​ន​បឺក បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការធ្វើ​យោ​ធូប​នីយកម្ម​ជា​បន្ត​របស់​រុស្ស៊ី​នៅ​តំបន់​គ្រីមេ សមុទ្រ​ខ្មៅ និង​សមុទ្រ​អា​ហ្សូ​វ​គឺជា​​ការគំរាមកំហែង​បន្ថែម​ទៀត​ចំពោះ​ឯករាជ្យភាព​របស់​អ៊ុ​យក្រែន និង ធ្វើឱ្យ​អន្តរាយ​ដល់​ស្ថិរភាព​នៃ​តំបន់​កាន់តែ​ទូលំទូលាយ​ជាងនេះទៀត​”​។​

​អ្នកនាំពាក្យ​បាន​បន្ថែមទៀតថា “​ការបិទ​សមុទ្រ​ខ្មៅ​នឹង​ជា​សកម្មភាព​មិន​សម​ហេតុផល​និង​ជា​ផ្នែក​មួយ​នៃ​ឥរិយាបថ​បង្ក​អស្ថិរភាព​ដោយ​រុស្ស៊ី​”​។​

​អង្គការ​ណា​តូ​អំពាវនាវ​ឱ្យ​រុស្ស៊ី “​បន្ថយ​ភាព​តានតឹង​ជាបន្ទាន់ បញ្ឈប់​គំរូ​នៃ​ការបង្ក​ហេតុ​របស់​ខ្លួន និង គោរព​ការប្តេជ្ញា​ចិត្ត​ជា​អន្តរជាតិ​របស់​ខ្លួន​”​។​

​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក ច​ន កឺ​ប៊ី បាន​កត់សម្គាល់​ថា រុស្ស៊ី​យក​លេស​ដាក់​ផែនការ​រាំងខ្ទប់​សមុទ្រ​ខ្មៅ​រហូតដល់​ខែ​តុលា​ដោយ​ហេតុផល​ថា​ខ្លួន​កំពុង​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​។​

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​រុស្ស៊ី​មានប្រ​វតិ្ត​ធ្វើ​សកម្មភាពគ​ឃ្លើន​ដាក់​នាវា​អ៊ុយ​ក្រែ​ន​និង​រារាំង​ការដឹកជញ្ជូ​នតា​ម​សមុទ្រ​អន្តរជាតិ​នៅ​សមុទ្រ​ខ្មៅ​ជាពិសេស​នៅ​ក្បែរ​ច្រក​សមុទ្រ​ឃឺ​ច​”​។​

​លោក​បាន​បន្ថែមទៀតថា “​វា​គ្រាន់តែ​ជា​ឧទាហរណ៍​ចុងក្រោយ​នៃ​យុទ្ធនាការ​ជា​បន្ត​របស់​ខ្លួន​ដើម្បី​ធ្វើឱ្យ​អន្តរាយ​ដល់​អ៊ុយ​ក្រែ​ន​និង​ធ្វើឱ្យ​អស្ថិរភាព​ដល់​អ៊ុយ​ក្រែន​ប៉ុណ្ណោះ​” ដោយ​អះអាង​សា​ជា​ថ្មី​អំពី​ការគាំទ្រ​ឥត​ងាក​រ៉េ​របស់​វ៉ាស៊ីនតោន​ចំពោះ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​អ៊ុ​យក្រែន​។

​លោក​បន្តថា “​យើង​សូម​អំពាវនាវ​ឱ្យ​រុស្ស៊ី​បញ្ឈប់​ការ​យារ​យី​នាវា​នៅក្នុង​តំបន់​និង​បញ្ឈប់​ការកសាង​កម្លាំង​របស់​ខ្លួន​នៅ​តាម​ព្រំដែន​អ៊ុយ​ក្រែ​ន​និង​តំបន់​កាន់កាប់​ក្នុង​ប្រទេស​អ៊ុ​យក្រែន​”៕

ផែនទី​របស់​អ៊ុយ​ក្រែន​បង្ហាញ​កន្លែង​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ពួក​ផ្តាច់ខ្លួន​និង​តំបន់​គ្រី​មេដែល​រុស្ស៊ី​កាត់យក 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular