Home ព័ត៌មានជាតិ សង្គម ខ្យល់កន្ត្រាក...

ខ្យល់កន្ត្រាក់ នៅឃុំបន្ទាយឆ្មារ បណ្ដាលខូចផ្ទះ ២៣​ ខ្នង និងនៅឃុំសឿ ៤ ខ្នង

ដោយ៖ ប.ជ័យ / បន្ទាយមានជ័យ៖ ចុងបញ្ចប់ នៃថ្ងៃបុណ្យចូលឆ្នាំឆ្លូវ នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក កើតមាន គ្រោះធម្មជាតិ គឺខ្យល់កន្ត្រាក់ បណ្ដាលឱ្យខូចផ្ទះ ចំនួន ២៣ ខ្នង, ឯនៅឃុំសឿ ស្រុកមង្គលបូរី ចំនួន ៤ខ្នង ។

ប្រភពព័ត៌មាន បានអោយ រស្មីកម្ពុជាដឹងថា៖ កាលពីវេលាម៉ោង ៥និង២៥នាទី ល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ដែលចំនឹងថ្ងៃឡើងស័ក នៃពិធីបុណ្យចូលឆ្នាំឆ្លូវ មានភ្លៀងធ្លាក់ លាយឡំដោយខ្សល់កន្ត្រាក់ បង្កអោយខូចខាត លំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន ៣ ភូមិ ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ក្នុងនោះបានរងការខូចខាត ធ្ងន់ ស្រាល ចំនួន ២៣ ខ្នង។

នៅល្ងាចថ្ងៃដដែលនោះដែរ នៅឃុំសឿ ស្រុកមង្គលបូរី ក៏មានខ្សល់កន្ត្រាក់ បង្កឲ្យខូចខាតលំនៅឋានប្រជាពលរដ្ឋ ចំនួន ៤ ខ្នងផងដែរ ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular