Home ព័ត៌មានអន្តរជាតិ រុស្ស៊ី​ហាម​ក...

រុស្ស៊ី​ហាម​ក្រុមមន្ត្រី​កំពូល​របស់​លោកបៃ​ដិន​មិន​ឱ្យ​ចូល​ប្រទេស​ខ្លួន ខណៈ​ភាព​តានតឹង​កើនឡើង​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រុស្ស៊ី​កាលពី​ថ្ងៃ​សុក្រ​ទី​១៦​មេសា​បាន​ហាមឃាត់​ក្រុម​មន្ត្រីជាន់ខ្ពស់​ពី​រដ្ឋបាល​របស់​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន មិន​ឱ្យ​ចូល​ក្នុង​ប្រទេស​នេះ​ទេ ស្របពេល​ដែល​ខ្លួន​ប្រកាស​រលក​នៃ​ការដាក់ទណ្ឌកម្ម​សងសឹក​និង​ការបណ្តេញ​អ្នកការទូត ខណៈ​ភាព​តានតឹង​កើន​ឡើង​រវាង​គូប្រជែង​ទាំងពីរ​។​

​យ៉ាងណា​ក៏​ដោយ​ទីក្រុង​មូ​ស្គូ​និយាយថា​ខ្លួន​ចាត់ទុក​ក្តី​រំពឹងនៃ​កិច្ចប្រជុំកំពូល​រវាង​លោកបៃ​ដិ​ន​និង​ប្រធានាធិបតី​រុស្ស៊ី​វ្ល៉ា​ឌី​មៀរ ពូ​ទីន​ថា​ជា​រឿង “​វិជ្ជមាន​” ។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​មេសា​ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាស​អំពី​ការដាក់ទណ្ឌកម្ម​និង​ការបណ្តេញ​អ្នកការទូត​រុស្ស៊ី​ចំនួន ១០​នាក់​ក្នុង​ការ​សងសឹក​ចំពោះ​អ្វី​ដែល​ខ្លួន​និយាយថា​ជា​ការជ្រៀតជ្រែក​​របស់​វិមាន​ក្រឹម​ឡាំង​នៅក្នុង​ការបោះឆ្នោត​អាម៉េរិក ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត​ដ៏​ធំ និង​សកម្មភាព​អរិភាព​ផ្សេងទៀត​ជាច្រើន​។​

​នៅក្នុង​ការឆ្លើយតប​ទាំង​កំហឹង រដ្ឋាភិបាល​ក្រុង​មូ​ស្គូបា​ននិយាយថា មន្ត្រី​កំពូលៗ​របស់​សហរដ្ឋ​អាម៉េរិក​រួមមាន​អគ្គ​រដ្ឋអាជ្ញា មឺ​រីក ហ្គាលែ​ន​ប្រធាន​ទីប្រឹក្សា​គោលនយោបា​យ​ក្នុងស្រុក​របស់​លោក​​ប៊ីដិន​លោកស្រី ស៊ូ​សាន រ៉ា​យ និង​ប្រធាន FBI លោក គ្រីស្តូហ្វើ រ៉េ នឹង​ត្រូវ​ហាមឃាត់​មិន​ឱ្យ​ចូល​ប្រទេស​រុស្ស៊ី​។​

​កាលពី​ព្រឹក​ថ្ងៃ​សុក្រ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា រុស្ស៊ី​កំពុង​ឆ្លើយតប​នឹង​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋ​អាម៉េរិក​ក្នុង​លក្ខណៈ​សងសឹក​តប​វិញ​ដោយ​ស្នើឱ្យ​​អ្នកការទូត​អាម៉េរិក​ចំនួន ១០ នាក់​នៅ​រុស្ស៊ី​ចាកចេញ​ពី​ប្រទេស​នេះ ហើយ​ថែមទាំង​បណ្តេញ​អ្នកការទូត​ប៉ូឡូញ​ចំនួន ៥ នាក់​ជា​ការឆ្លើយតប​នឹង​សកម្មភាព​ស្រដៀង​គ្នា​របស់​រដ្ឋាភិបាល​ក្រុង​វ៉ា​សូវី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular