ដោយៈ សរិទ្ធ / ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នេះ សមត្ថកិច្ច បានបញ្ជូនអតីតផ្កាយ ២ អ៊ុង ចាន់ធួក មានតួនាទី ជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ និងបក្ខពួក ២ នាក់ ទៅអយ្យការអម សាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធការព្រហើន បំពានសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល រៀបចំកម្មវិធីផឹកស៊ី រាំ ច្រៀង បាញ់ទឹក និង ប៉ាតម្សៅ យ៉ាងគគ្រឹកគគ្រេង ។
អតីតឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក បានត្រូវដកហូតឋានន្តរស័ក្តិ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងបណ្តេញចេញ ពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
ក្រោយការសាកសួររួច លោក ឡុង ជាប ព្រះរាជអាជ្ញា្រង អមសសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ តាមមាត្រា ៣ មាត្រា ៤ និងមាត្រា ១១ នៃច្បាប់កូវីដ១៩ រួចបញ្ជូនសំណុំរឿងនេះ ទៅបើកសវនាការ ជំនុំជម្រះភ្លាម នៅរសៀលថ្ងៃនេះ តែម្តង៕/V