​ចាំបាច់, ចេតនា, ​ចេតសិក, ចិត្ត, ចន្ទគតិ, ​ចក្រវាល, ​ឆ្កឹះ, ឆៀក, ​ឆុង, ​ឆ្លង, ​ឆៅ, ​ឆ្នើម, ​ឆ្អើរ, ​ជាតិ, ជន្ម, ​ជន់, ​ជណ្តើរ, ​ជញ្ជក់, ​ជិះ

1976
ចែករម្លែក

​ចាំបាច់ ( គុ​. ) ដែល​សំខាន់​, ដែល​ត្រូវការ​, ដែល​ត្រូវតែ​, ដែល​ត្រូវ តែមាន​ខាន​ពុំបាន​៖ ការចាំបាច់​, របស់​ចាំបាច់​, អង្ករ​ជាវ​ត្ថុ​ចាំបាច់​របស់​អ្នក បរិភោគ​បាយ​, ប្រាក់​ជា​ទ្រព្យ​ចាំបាច់ ក្នុង​ការចាយ​ប្រើ​គ្រប់សព្វ​៘​
​ ​
( និ​. ) ពាក្យ​មានន័យថា ត្រូវ តែ​, ពុំគួរ​ខាន​៖ ចុះ​ចាំបាច់​ឱ្យគេ​មក​ធ្វើ​អ្វី ? ចាំបាច់​ឱ្យ​ខ្ញុំ​ទៅ​ដែរ ធ្វើ​អ្វី ? មិន ចាំបាច់​ជម្រាប​ម៉ែ​ឱ្យ​ជ្រាប​រឿងនេះ​ទេ (​ប្រើ​ជា​បាច់​, មិនបាច់​ខ្លះ​ក៏បាន​តាម គួរ​ដល់​ការប្រើ​)
​ ​
ចេតនា ចេ​តៈ​ន៉ា​សំ​. បា​. ( ន​.) គំនិត​ដែល​នាំ​ចិត្ត​ឱ្យ​ភ្នក​, ឱ្យ​ផ្តួច​គិត​។ ចេតនា​នេះ​ជា​តួ​ចេ​ត សិ​ក​ដែល​ដឹកនាំ ចិត្ត​ឱ្យ​ចេះ​គិត​។ ចេតនាកម្ម (–​កាំ​) អំពើ ដែល​សម្រេច​ដោយ​ចេតនា ឬ​ដែល កើតឡើង​ដោយ​ចេតនា​។ ចេតនារម្មណ៍ (–​រ៉​ម់​) អារម្មណ៍​របស់​ចេតនា​, ធម្មជាត ជាទី​រីករាយ​នៃ​ចិត្ត​។​
​ ​
​ចេតសិក –​តៈ​– បា​. ( ន​. ) សភាវៈ​ដែល​ប្រកប​ផ្សំ​នឹង​ចិត្ត​កើត​រលត់ ព្រម​ជាមួយនឹង​ចិត្ត (​ពាក្យ​នេះ​មាន​ក្នុង ព្រះ​អភិធម្ម​នៅមាន​សេចក្តី​ជ្រាលជ្រៅ ទៅទៀត​) ។​
​ ​
ចិត្ត សំ​.​បា​. ( ន​. ) ធម្មជាតិ សម្រាប់​សន្សំ​អារម្មណ៍​, សម្រាប់​គិត គឺ​វិញ្ញាណ​៖ ចិត្តត្រង់​, ចិត្តវៀច ចិត្តល្អ​, ចិត្តអាក្រក់​៘​
​ ​
ចន្ទគតិ ច័នទៈ​គៈតិ​បា​. ( ន​. ) ដំណើរ​ព្រះ​ចន្ទ​៖ លើក​ខែ​តាម​ចន្ទគតិ​, កំណត់​ថ្ងៃខែ​តាម​ចន្ទគតិ ។​
​ ​
​ចក្រវាល ច័ក​-​ក្រៈ​វ៉ាល​, ច័ក​-​កៈ​វ៉ាល​សំ​.​បា​. ( ន​. ) លោកធាតុ​គឺ​ភ្នំ​ជា​កំពែង​ព័ទ្ធជុំវិញ​នៃ​ពិភព លោក​ទាំងមូល (​ម​. ព​. លោកធាតុ​ផង​) ។ ចក្កវាឡ​
​ ​
​ឆ្កឹះ ( កិ​. ) កេះ​កាយ​, ទាត់​ចេញ ដោយ​ម្រាមដៃ​ឬ​ដោយ​កំណាត់ឈើ​, ឫស្សី​ជាដើម​៖ ឆ្កឹះ​ដង្កូវ​ចេញ​។​
​ ​
ឆៀក យ​. ព​. ទ​. ( កិ​. ) ពិនិត្យ មើល​, ត្រួតត្រា​មើល​, ឱ្យដឹងថា របស់​នោះ​ត្រឹមត្រូវ​តាម​បញ្ញត្តិ ឬទេ​៖ ឆៀក រថយន្ត​, យក​រទេះ​ទៅ​ឆៀក (​ម​. ព​. ឆែកឆេរ​ផង​) ។​

​ឆុង ចិ​. ( កិ​. ) ចាក់ទឹក​ក្តៅ សំយុង​ចុះទៅ​លើ​តែ​ឬ​ទៅលើ​ថ្នាំ​ផង​, សម្រាប់​កែរោគ ឬក៏​បង់​ស្លឹក​តែ​, បង់​ថ្នាំ ផង​ចាក់ទឹក​ក្តៅ​ឱ្យចេញ​រសជាតិ​៖ ឆុងតែ​, ឆុងថ្នាំ​។ ចុះ​រាសី​, អាប់​សិរី​សួស្តី​, ថយ​អានុភាព​ក៏​ហៅថា ឆុង​ដែរ​។ បញ្ចុះ អដ្ឋិធាតុ​មាតា​ឬ​បិតា​ត្រូវ​ត្រង់​ថ្ងៃ ឬ​ខែ ឆ្នាំ​កំណើត​នៃ​បុត្រ ឬ​ធីតា​បង្កើត​ក៏​ហៅ ថា​ឆុង​ដែរ​៖ ឆុង​ថ្ងៃ – ខែ – ឆ្នាំ​លើ​កូន​នេះ ឬ​លើ​កូន​នោះ​។​
​ ​
​ឆ្លង ( កិ​. ) ទៅ​ពី​ត្រើយ ម្ខាង​ទៅ​ត្រើយម្ខាង​, កាត់​រំលង​៖ ឆ្លង ស្ទឹង​, ឆ្លងទន្លេ​, ឆ្លងផ្លូវ​, ឆ្លងខេត្ត​។ គុ​. ដែល​រាលដាល​ជាប់​កើត​តទៅទៀត​៖ រោគ​ឆ្លង​, ជំងឺឆ្លង​។ ឆ្លងទន្លេ​កិ​. សម្រាល កូន (​ព​. ប្រ​.) ។ ធ្វើបុណ្យ​សម្រេច​បញ្ចប់ ឱ្យ​ចម្រើន​កុសល​ថែម​ឡើង​ទៀត​៖ ឆ្លង បុណ្យ​, ឆ្លងវិហារ​, ឆ្លងសាលា​, ឆ្លងកុដិ​, ឆ្លងថ្នល់​, ឆ្លងស្ពាន​។​
​ ​
​ឆៅ ( គុ​. ) ដែល​មិនទាន់ ឆ្អិន​។ ចិន​ឆៅ គឺ​ចិន​សុទ្ធ​ដែល​មកពី​ប្រទេស ចិន​។ ព​. ប្រ​. គំនិត​ឆៅ​, នៅ​ឆៅ​, ឆៅ ណាស់​គឺ​គំនិត​ស្រាល​មិនទាន់​ដឹង​ខុស ត្រូវជា​ក់លាក់ … ។​
​ ​
​ឆ្នើម ( គុ​. ) ដែល​លើស ដាច់​គេ​, ឆើត​៖ ល្អ​ឆ្នើម​, ចំណេះ​ឆ្នើម​, ប្រាជ្ញា​ឆ្នើម​។ ប្រើ​ជា​កិ​. វិ​. ក៏បាន​ចេះ ឆ្នើម​ចេះ​ដាច់​គេ​។ ប្រើ​ខាង​អាក្រក់​ក៏បាន​ ៖ កាច​ឆ្នើម​, ខូច​ឆ្នើម​, អាក្រក់​ឆ្នើម​។​
​ ​
​ឆ្អើរ ( កិ​. ) ចម្អិន ឬ​កម្តៅ​ដោយ ដាក់​លើរាន​ដុត​ភ្លើង​ពីក្រោម​ដើម្បី​នឹង ទុកឱ្យ​បានយូរ ឬ​គ្រាន់តែ​ឱ្យ​ស្រស់​ស្ងួត ទឹក ឆ្អ៊ើៈ​រ​ត្រី​, ឆ្អើរសាច់​។ ដេក​ឆ្អើរភ្លើង​ដេក​លើ​ដំណេក​ដែលមាន ភ្លើង​កម្តៅ ពីក្រោម​។ គុ​. ដែល​ឆ្អើរ​ស្រេច​ហើយ​, ដែល​ឆ្អិន​, ដែល​ក្រៀម​ដោយ​ឆ្អើរ​៖ ត្រីឆ្អើរ​, សាច់​ឆ្អើរ​។​
​ ​
​ជាតិ ជា​-​តិ​ឬ​ជាត​សំ​. បា​. ( ន​.) កំណើត​, មនុស្ស​ដែលមាន​សញ្ជាតិ​ផ្សេង គ្នា​៖ ជាតិខ្មែរ​, ជាតិចិន​៘​
​ ​
ជន្ម ជ​ន្មៈ ឬ​ជន់​សំ​. ( ន​. ) (​ជន្ម​ឬ​ជន្ម​ន “​កំណើត​”, ជ​ន្មិ​ន “​ជីវិត​, ប្រាណ ដែលមាន​ជីវិត​”) ជីវិត​៖ ព្រះជន្ម​, ទ្រង់​គង់​ព្រះជន្ម​នៅឡើយ​, ជីពជន្ម​។​
​ ​
​ជន់ ( កិ​. ) ឡើង​សាយភាយ​, ទឹក​ជន់​។ ព​. ប្រ​. បរិបូរ​, ពោរ​ពាស​,​ច្រើន​និយាយ​តែ​អំពី ភោជនាហារ ឬ លាភសក្ការៈ ដែលមាន​បរិបូរ​ណាស់ បរិភោគ ឬ​ចែក​រលែក​មិន​ខ្ចាត់​មិនចេះ រលស់​។​
​ ​
​ជណ្តើរ ( ន​. ) ប្រដាប់​មាន កាំ​ជា​ជាន់ៗ ឬ​ជា​ថ្នាក់ៗ​ភ្ជាប់​ទៅនឹង​មេ​ទាំងពីរ​ខាង​សម្រាប់​ជាន់ ដើរ​ឡើង​ចុះ​៖ ជណ្តើរ​ឈើ​, ជណ្តើរថ្ម​ឬ​ឥដ្ឋ (​ម​. ព​. អណ្តើរ​ផង​) ។​
​ ​
​ជញ្ជក់ ជ​ញ់​-​ជក់ ( កិ​. ) ស្រូប​, បឺត​ឱ្យ​ជក់​ចូល​៖ កូនបៅ​ជញ្ជក់​ទឹកដោះ​។ ជញ្ជក់មាត់​ជញ្ជក់ មាត់ទទេ​។ ស៊ី​ជញ្ជក់ មាត់​ទំ​ពោ​លប​បណ្តើរ​ជញ្ជក់មាត់​បណ្តើរ​។​
​ ​
​ជិះ ( កិ​. ) ឋិត​លើ​ពាហនៈ​, នៅលើ​យានជំនិះ​៖​ជិះសេះ​, ជិះរទេះ​, ជិះទូក​, ជិះអង្រឹងស្នែង​។ ជិះជាន់ (​ព​. ប្រ​.) សង្កត់សង្កិន​, ញាំញី​, រាតត្បាត យក​ទ្រព្យ​របស់ ៕ ដកស្រង់​ពី​វចនានុក្រម ខ្មែរ សម្តេច​សង្ឃរាជ ជួន​ណាត​