Home ព័ត៌មានអន្តរជាតិ អាម៉េរិក​និង​...

អាម៉េរិក​និង​ជប៉ុន​សង្កត់ធ្ងន់​អំពី​សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ក្នុងជំនួប​បៃ​ដិ​ន​-​ស៊ូ​ហ្គាលើ​ក​ដំបូង​ចំពេល​មាន​ភាព​តានតឹង​ជាមួយ​ចិន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ សហរដ្ឋ​អាម៉េរិក​និង​ជប៉ុន​បាន​អំពាវនាវ​ឱ្យ “​មាន​សន្តិភាព​និង​ស្ថិរភាព​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​” នៅក្នុង​សេចក្តីថ្លែងការណ៍​រួម បន្ទាប់​ពី​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន និង​នាយករដ្ឋមន្ត្រី​ជប៉ុន យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា បាន​ជួបគ្នា​កាលពី​ថ្ងៃ​សុក្រ ទី​១៦ មេសា ដែល​ជា​ការលើកឡើង​ដ៏​កម្រ​អំពី​កោះ​តៃវ៉ាន់​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​ប្រទេស​ទាំង​ពីរ ដែល​បាន​កើតឡើង​ចំ​ពេល​មាន​ភាព​តានតឹង​កើន​ឡើង​ជាមួយ​ចិន​។​

​នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​មេដឹកនាំ​កំពូល​របស់​អាម៉េរិក​និង​ជប៉ុន​លើកឡើង​យ៉ាងច្បាស់​អំពី​កោះ​តៃវ៉ាន់​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​ពួកគេ​ចាប់​តាំងពី​ឆ្នាំ ១៩៦៩ ទោះបី​រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​និង​ការបរទេស​របស់​ប្រទេស​ទាំង​ពីរ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ខែ​មុន​ក៏ដោយ​។​

​ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​ផ្តាច់ខ្លួន​ដែល​រង់ចាំ​តែ​ថ្ងៃ​បង្រួបបង្រួម​វិញ​ដោយ​ប្រើ​កម្លាំងបាយ​ប្រសិនបើ​ចាំបាច់ និង​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ច្រើនឡើងៗ​ចូល​ដែនអាកាសដែលទាំងអាជ្ញាធរកោះ​តៃវ៉ាន់​និងចិនប៉េកាំងថាជារបស់ខ្លួន។

ទន្ទឹមនឹងនេះ​ដែរ រដ្ឋាភិបាល​ក្រុង​តូ​ក្យូមើលឃើញ​សកម្មភាព​របស់​ទីក្រុង​ប៉េកាំង​គឺ​ជា​ការប៉ុនប៉ង​ជា​ឯកតោភាគី​ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន​នៅ​សមុទ្រ​ចិន​ខាងកើត​និង​ជា​ការគំរាមកំហែង​ដល់​សន្តិសុខ​របស់​ជប៉ុន​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​តូ​ក្យូ​បាន​និយាយថា​ពួកគេ​បាន​លើកទឹកចិត្ត​ឱ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៃ​បញ្ហា​ច្រក​សមុទ្រ​តៃវ៉ាន់​នៅក្នុង​សេចក្តីថ្លែងការណ៍​ដ៏​វែង​មួយ​កាលពី​ថ្ងៃ​សុក្រ​ដែល​មាន​ចំណងជើង​ថា “​ភាពជា​ដៃគូ​សកល​រវាង​សហរដ្ឋ​អាម៉េរិក​និង​ជប៉ុន​សម្រាប់​យុគសម័យ​ថ្មី​” ជា​ឯកសារ​ដែល​លោក​ស៊ូ​ហ្គា​ហៅថា សេចក្តីប្រកាស​ណែនាំ​សម្រាប់​សម្ព័ន្ធភាព​របស់​ពួកគេ​។​

​សេចក្តីថ្លែងការណ៍​នេះ​ត្រូវបាន​ចេញ​ផ្សាយ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​លោកបៃ​ដិន​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​លោក​ស៊ូ​ហ្គាស​ម្រាប់​កិច្ច​ពិភាក្សា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស៊ូ​ហ្គា​បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ចំពោះ​គោលនយោបាយ​ការបរទេស​របស់​រដ្ឋ​បាល​បៃ​ដិ​ន​និង​សារៈសំខាន់​នៃ​ប្រទេស​ជប៉ុន​ចំពោះ​យុទ្ធសាស្ត្រ​​របស់​អាម៉េរិក​។​

​មេដឹកនាំ​ទាំង​ពីរ​បាន​គូសបញ្ជាក់​ពី​ភាពខ្លាំង​នៃ​សម្ពន្ធមិត្ត​របស់​ពួកគេ​ហើយ​បាន​ប្តេជ្ញា​រួមគ្នា​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​ពី​ប្រទេស​ចិន​ដែល​ជំហរ​អះអាង​ដណ្តើម​កាន់កាប់​ទឹក​ដី​កាន់តែ​ខ្លាំងក្លា​ឡើង​​របស់​ប៉េកាំង​នៅក្នុង​តំបន់​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ទាំង​ពីរ​។​

​នៅឯ​សន្និសីទកាសែត​រួមគ្នា​នៅ​ក្នុង​សួន​កូឡាប​នៃ​សេត​វិមាន លោកបៃ​ដិនបាន​និយាយថា​”​យើង​បាន​ប្តេជ្ញាចិត្ត​ធ្វើ​ការរួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ពី​ប្រទេស​ចិន​និង​បញ្ហា​មួយចំនួន​ដូច​​ជា​សមុទ្រ​ចិន​ខាងកើត​សមុទ្រ​ចិន​ខាងត្បូង​ក៏​ដូចជា​កូរ៉េ​ខាងជើង​ដើម្បី​ធានា​នូវ​អនាគត​នៃ​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​ដែល​សេរី​និង​បើកចំហ​”​។​

​លោក​បាន​បន្ថែមថា “​យើង​នឹង​ធ្វើការ​រួមគ្នា​ដើម្បី​បង្ហាញ​ថា​ប្រជាធិបតេយ្យ​នៅ​តែ​អាច​ប្រកួតប្រជែង​និង​យកឈ្នះ​នៅក្នុង​សតវត្សរ៍​ទី ២១”៕

​នាយករដ្ឋមន្ត្រី​ជប៉ុន​ស៊ូ​ហ្គា​និង​លោកបៃ​ដិន​រៀបចំ​សន្និសីទ​កាសែត​រួម​នៅ​សួនកូ​ឡានៅសេត​វិមាន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular