មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​២៩១​នាក់ និង​ជាសះស្បើយ​២៣​នាក់​

ដោយ​:​វិវឌ្ឍន៍​/​ភ្នំពេញ​: ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​១៧ មេសា បាន​ជូនដំណឹង ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា មាន​ករណី​វិជ្ជមាន​ថ្មី​ចំនួន​២៩១​នាក់ ដែល​២៩០​នាក់​ជា​ករណី​ឆ្លង​សហគមន៍ និង ជាសះស្បើយ​២៣​នាក់​។​

​ក្នុងចំណោម​អ្នក​វិជ្ជមាន​ទាំងនោះ​មាន ភ្នំពេញ ២២៨​នាក់​, ព្រះសីហនុ ២៦​នាក់​, កណ្តាល​១៤​នាក់​, តាកែវ​១២​នាក់​, ស្វាយរៀង​៨​នាក់ និង​ព្រៃវែង​២​នាក់​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១ កម្ពុ​ជាមាន​អ្នក​ឆ្លង​សរុប​ជំងឺ​កូ​វីដ​សរុប ៥.៧៧១​នាក់​, អ្នកជា​សះស្បើយ ២.៤១៦​នាក់​, អ្នក​កំពុង​ព្យាបាល ៣.៣១១​នាក់ និង​ស្លាប់​៣៩​នាក់​។​

​សុំ​មើល​សេចក្តីលម្អិត​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ខាងក្រោម​:


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular