Home ព័ត៌មានអន្តរជាតិ សហរដ្ឋ​អាម៉េរ...

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ ១,៧ ពាន់​លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩ បំ​លែងខ្លួន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រដ្ឋបាល​របស់​ប្រធានាធិបតី ចូ បៃ​ដិន កាលពី​ថ្ងៃ​សុក្រ​ទី​១៦ មេសា បាន​ប្រកាសថា​ខ្លួន​នឹង​ចំណាយ ១,៧​ពាន់​លាន​ដុល្លារ​ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការញែក​​មើល​ការ​ប្រែ​រូបរាង​របស់​វីរុស​កូរ៉ូណា ខណៈ​វីរុ​សបំលែងខ្លួន​ថ្មី​និង​មាន​សក្តានុពល​កំពុង​ត្រៀម​គ្របដណ្តប់​លើ​វិធានការ​ការពារ​ទល់នឹង​ជំងឺ​រាតត្បាត​។​

​ថវិកា​នេះ​គឺ​បានមកពី​កញ្ចប់​ថវិកា​សង្គ្រោះ​សម័យ​កូវី​ដ​ចំនួន ១,៩​លាន​លាន​ដុល្លារ​ដែល​ត្រូវបាន​អនុម័ត​កាលពី​ខែ​មុន​ហើយ​នឹង​ជួយ​សហរដ្ឋ​អាម៉េរិក​បង្កើន​ល្បឿន​នៃ​ការឃ្លាំមើល​ហ្សែ​ន​របស់​វីរុស​​ជា​វិស័យ​មួយ​ដែល​ប្រទេស​នេះ​ដើរ​ចាញ់​ប្រទេស​ជឿនលឿន​ដទៃទៀត​។​

​សេចក្តីថ្លែងការណ៍​មួយ​របស់​សេត​វិមាន​បាន​និយាយថា “​នៅ​ដើមខែ​កុម្ភៈ មន្ទីរ​ពិសោធន៍​របស់​សហរដ្ឋ​អាម៉េរិក​អាច​ញែក​សំណា​កកូ​វីដ​១៩ បាន​ចំនួន​តែ ៨.០០០ ក្នុង​មួយ​សប្តាហ៍​ប៉ុណ្ណោះ​” ដោយ​បន្ថែម​ថា ដោយសារ​ការវិនិយោគ​មុននេះ​ចំនួន ២០០ លាន ឥឡូវ​អត្រា​នេះ​មាន​ចំនួន ២៩.០០០ សំណាក​ក្នុង​មួយ​សប្តាហ៍​។​

​ថវិកា​ថ្មី​នេះ​រួម​បញ្ចូល​ទឹកប្រាក់​ចំនួន ១ ពាន់​លាន​ដុល្លារ​ដើម្បី​ពង្រីក​សមត្ថភាព​សហព័ន្ធ​និង​រដ្ឋ​ដើម្បី​ពង្រីក​ការឃ្លាំមើល​ហ្សែ​ន​របស់​វីរុស ថវិកា​ចំនួន ៤០០​លាន​ដុល្លារ​ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​​ទំនើប​ចំនួន ៦ និង​៣០០ លាន​ដុល្លារ​ដើម្បី​កសាង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ជាតិ​សម្រាប់​ចែករំលែក​និង​វិភាគ​ទិន្នន័យ​។​

​ការវិភាគ​របស់​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​កាលពី​ខែ​ធ្នូ​បាន​រកឃើញថា សហរដ្ឋ​អាម៉េរិក​ស្ថិត​ក្នុង​លំដាប់​ទី ៤៣ លើ​ពិភពលោក​ដែល​មាន​សមត្ថភាព​ញែក​ហ្សែ​ន​របស់​វីរុស​កូរ៉ូណា​។​

​នៅ​ខែ​នេះ វីរុ​សបំលែងខ្លួន ដែល​រកឃើញ​ដំបូង​នៅ​ចក្រភព​អង់គ្លេស បាន​ក្លាយជា​ដាន​វីរុស​លេចធ្លោ​បំផុត​នៃ​វីរុស​កូរ៉ូណា​៕

​បណ្តា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​កំពុងតេ​ស្តិ៍​ប៊ូ​ស្ទើ (Booster) ដែល​ត្រូវ​ជាមួយ​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular