Home ព័ត៌មានជាតិ សង្គម ជាសះស្បើយពីជំ...

ជាសះស្បើយពីជំងឺ សុគន្ធ នីសា បង្ហាញវត្តមាន ជាមួយស្វាមី លើទឹកដីអាមេរិក

ដោយៈ បញ្ញាសាស្រ្ត / ភ្នំពេញៈ ថ្ងៃនេះ អ្នកគាំទ្រតារាចម្រៀង ក៏ដូចជា ទស្សនិកជនជាច្រើននាក់ ហាក់មានការភ្ញាក់ផ្អើល ផងដែរ ខណៈដែលគេ បានឃើញវត្តមាន របស់តារាចម្រៀង សុគន្ធ នីសា បានបង្ហោះក្នុងហ្វេសប៊ុក របស់នាងថា ពេលនេះ នាងបានទៅដល់ទឹកដី សហរដ្ឋអាមេរិក ជាមួយនឹងស្វាមីរបស់នាង បន្ទាប់ពីនាង បានសម្រាកព្យាបាល ជំងឺកូវីដ១៩ និងជាសះស្បើយ អស់រយៈពេលជាង មួយខែមកនេះ។ 

យោងតាមហ្វេសប៊ុករបស់ សុគន្ធ នីសា បានរៀបរាប់ថា «ខ្ញុំបានមកដល់ Boston ថ្ងៃទី១៦ ០៤ ២០២១ មានការចាំបាច់ ត្រូវតែមក ពេលរួចការងារ ប្រចាំគ្រួសារហើយ ខ្ញុំនឹងត្រឡប់ទៅប្រទេសយើងវិញ ជិត ១០ ឆ្នាំ ហើយដែលមិនបានមក។ អ្វីៗប្រគល់តាមដំណើរ ខ្ញុំអស់ភារកិច្ច»។ 

អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកគ្រប់គ្នា មានការងឿងឆ្ងល់នឹងការធ្វើដំណើរ ទៅសហរដ្ឋអាមេរិក ក្នុងកាលទេសៈបែបនេះ? ប៉ុន្តែបើក្រឡេកមើល តាមបណ្តាញសង្គមហ្វេសប៊ុក របស់តារាចម្រៀង រួមទ្រនំ និងអ្នកសិល្បករ ជាច្រើន ដែលស្និទ្ធនឹង សុគន្ធ នីសា ជាច្រើន ហាក់សម្តែងការសាទរ និងការធ្វើដំណើរ ទៅទឹកដីស៊ីវិល័យមួយនេះ ក្នុងស្ថានភាពដែលកម្ពុជា កំពុងតែរាំងខ្ទប់ ក្នុងទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីកាត់ផ្តាច់ ការឆ្លងរីករាលដាល នូវជំងឺរាត្បាតកូវីដ-១៩៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular