+គ្រឿងផ្សំ
–កង្កែប កន្លះគីឡូ
–ប៉េងប៉ោះឈឺរី 7ផ្លែ
–រំដេង 1មើមធំល្មម
–គល់ស្លឹកគ្រៃ 2គល់
–ខ្ទឹមស 8កំពឹស
–ខ្ទឹមក្រហម 7មើមតូចៗ
–ស្លឹកក្រូច10សន្លឹក
–ម្ទេសក្រៀម 6គ្រាប់
–ស្ករត្នោត កន្លះស្លាបព្រាបាយ
–ទឹកក្រូចឆ្មារ 2ស្លាបព្រាបាយ
–អំបិល 1ស្លាបព្រាកាហ្វេ
+របៀបធ្វើ
–លាងកង្កែបជាមួយអំបិលឲ្យស្អាត, ហាន់រំដេងជាបន្ទះៗ, គល់ស្លឹកគ្រៃហាន់បញ្ឆិតជាកង់ៗ, ប៉េងប៉ោះពុះជាបួនៗ, ខ្ទឹមស និងខ្ទឹមក្រហមដំវាឲ្យបែកៗ, ម្ទេសក្រៀមដាក់បំពងជាមួយប្រេងឆាឲ្យឈ្ងុយ រួចស្រង់ដាក់បុកឲ្យម៉ត់ល្មម
–ដាក់ដាំទឹក1300មីលីលីត្រ ដាក់អំបិល រំដេង គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ពេលទឹកពុះដាក់កង្កែប និងប៉េងប៉ោះចូលទុកឲ្យពុះបន្តិច បើមានពពុះស្រង់ចេញរួចដាក់ស្ករត្នោត ទឹកត្រី និងម្ទេសក្រៀម កូរឲ្យសព្វទុកឲ្យឆ្អិនបិទភ្លើង សឹមដាក់ទឹកក្រូចឆ្មារ និងស្លឹកក្រូចចូលតាមក្រោយរួចជាការស្រេច ៕/PC