ខ្យល់មូសុង​និរតី​កើតមាន​ក្នុង​រដូវប្រាំង​ដោយសារ​កម្លាំង​ស្រូប​របស់​ព្យុះ​ទី​២

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ជ្រលង​សម្ពាធ​ទាប​រុញ​ពី​មហាសមុទ្រ​ឥណ្ឌា បង្កើន​ឥទ្ធិពល ដោយសារ​កម្លាំង​ស្រូប របស់​ ព្យុះ​ទី​២ ឈ្មោះ​ស៊ូ​រី​ហ្គឺ (SURIGAE) ដែល​ដើរ​ស្រប​ខាងកើត​ឆ្នេរ​ប្រទេស​ហ្វីលីពីន​ទៅ​ទិស​ខាងជើង​ធ្វើឱ្យមាន​ខ្យល់មូសុង​និរតី កើតឡើង​ដូច​ក្នុង​រដូវវស្សា​ជាមួយនឹង​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខណ្ឌទូទាំង ប្រទេស​ពី​តិច​ទៅ​ច្រើន​ចាប់ពី​រសៀល​ថ្ងៃទី​១៧ ដល់ ១៩ ខែមេសា​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បញ្ជាក់ថា​ខ្យល់មូសុង​និរតី​កើតមាន​ក្នុង រដូវប្រាំង ដោយសារ​បាតុភូត​ទាំងពីរ​ខាងលើ​បាន​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅ​ទូទាំង ប្រទេស ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន​ចាប់ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១៧​ដល់ ថ្ងៃ​ច័ន្ទ ទី​១៩ ខែមេសា ដោយនៅ​រាជធានី​ភ្នំពេញ​ក៏មាន​ភ្លៀង​ធ្លាក់​ដែរ​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែមេសា ថា​ជ្រលង​សម្ពាធ​ទាប​រុញ​ពី​មហាសមុទ្រ​ឥណ្ឌា​បាន​បង្កើន​ឥទ្ធិពល​ដោយសារ​កម្លាំង​ស្រូប បន្ថែម​នៃ​ព្យុះ​ទី​២ ឈ្មោះ​ស៊ូ​រី​ហ្គឺ (SURIGAE) ដែល​បាន​វិ​វត្ត​ទៅជា​ព្យុះកំបុតត្បូង (TY) ដើរ​ស្រប​ខាងកើត​ឆ្នេរ ប្រទេស​ហ្វីលីពីន​ទៅ​ទិស​ខាងជើង ធ្វើឱ្យមាន​ខ្យល់មូសុង​និរតី កើតឡើង​ដូច​ក្នុង​រដូវវស្សា​ចាប់ពីរ​សៀ​ល​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៩ ខែមេសា​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បញ្ជាក់ថា ខ្យល់មូសុង​និរតី​កើតមាន​ក្នុង​រដូវប្រាំង ដោយសារ​បាតុភូត​ទាំងពីរ​ខាងលើ បាន​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំងប្រទេស​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន ចាប់ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១៧ ដល់​ថ្ងៃ​ច័ន្ទ ១៩ ខែមេសា ដោយនៅ​រាជធានី​ភ្នំពេញ​ក៏មាន​ភ្លៀង​ធ្លាក់​ដែរ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២១ បាន​ជូន ដំណឹង​ស្តីពី​ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១​ថា ជ្រលង​សម្ពាធ​ទាប​រុញ​មកពី​មហាសមុទ្រ​ឥណ្ឌា​ជាមួយនិង​ខ្យល់ ពី​ទិសអាគ្នេយ៍​បក់​នាំ​សំណើម​ពី​សមុទ្រ​ចិន​ខាងត្បូង (​កើត​) នៅតែ​បន្ត​មាន​ឥទ្ធិពល​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ស្ថានភាព​បែប​ខាងលើ​ធ្វើ​ឲ្យ​ខេត្ត​នៅ តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤-២៦​អង្សា​សេ សី​តុ​ណ្ហ ភាព​អតិបរមា​មាន​ពី​៣២-៣៤​អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ ក្នុងនោះ​ក៏មាន​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​នៅ​ភាគខាងត្បូង និង​ភាគ​ពាយ័ព្យ​អាចមាន​ភ្លៀង​ច្រើន​។

​សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក និង ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤-២៦​អង្សា​សេ​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២-៣៤​អង្សា​សេ​​និង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​ពី ២៤-២៦​អង្សា​សេ​ ​សីតុណ្ហភាព​អតិបរមា​មាន​ពី ៣១-៣៣​អង្សា​សេ និង អាចមាន​ភ្លៀង​ធ្លាក់​ពី មធ្យម ទៅ​ច្រើន ។​

​ក្នុង​សេចក្តីជូនដំណឹង​ខាងលើ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការ ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​កើតមាន​ញឹកញាប់ ជាពិសេស​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular