ងាំ​ងូវ​ស្លាបមាន់

2515
ចែករម្លែក

+ គ្រឿងផ្សំ​
– ត្រឡាច ៣​ខាំ (​ហាន់​ជា​ដុំៗ​)
– ស្លាបមាន់ (​ខាង​គល់​) ៥​ដុំ​
– ទឹក ៣​ចាន​ច​ង្កិះ​
– គ្រឿង​បុក ១​ស្លាបព្រា​បាយ (​ឬ​ស​វ៉ាន់ស៊ុយ ម្រេច ខ្ទឹមស​)
– ក្រូច​ងាំ​ងូវ ១​គ្រាប់​
– ផ្សិត Shiitake ៥
– ទឹកស៊ីអ៊ីវ ៥​ស្លាបព្រា​បាយ​

+ របៀប​ធ្វើ​
– យក​ឆ្នាំង​ដាក់​ទឹក​ចូល​ដាំ​អោយ​ពុះ សឹម​ដាក់​គ្រឿង​បុក​ចូល កូ​អោយ​សព្វ រួច​ដាក់​សាច់​ចូល​ទុកអោយ​ពុះ​ប្រហែល​៥​នាទី​។​
– ដាក់​ត្រឡាច​ចូល​ទុកអោយ​ពុះ និង​ផុយ​ត្រឡាច​សឹម​ដាក់ ក្រូច​ងាំ​ងូវ ផ្សិត និង​ទឹកស៊ីអ៊ីវ កូ​អោយ​សព្វ​ទុកអោយ​ពុះ ពេល​ទទួលទាន​ដាក់​ស្លឹក​វ៉ាន់ស៊ុយ​ប​ន្តិច​ជាការ​ស្រេច​៕ ប្រភព​: housewife