Home ព័ត៌មានជាតិ សង្គម អភិបាលរាជធានី...

អភិបាលរាជធានី៖ បើបងប្អូនប្រជាពលរដ្ឋ នៅតែបន្តធ្វើដំណើរ នៅក្នុងរាជធានីភ្នំពេញ អាជ្ញាធរ នឹងអនុវត្ត វិធានការច្បាប់ មិនមានការយោគយល់ទេ

ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានប្រកាសថា បើបងប្អូនប្រជាពលរដ្ឋ នៅតែបន្តធ្វើដំណើរ នៅក្នុងរាជធានីភ្នំពេញ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ កំពុងតែរឹតបន្តឹង សេចក្តីសម្រេច បិទរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញ នឹងអនុវត្តវិធានការច្បាប់ មិនមានការយោគយល់ឡើយ ពោលគឺ នៅពេលដែលសមត្ថកិច្ច ពិនិត្យទៅឃើញថា មិនមានសិទ្ធិ ឬ គ្មានឯកសារ ក្នុងការអនុញ្ញាត អាជ្ញាធរ នឹងធ្វើការឃាត់ខ្លួន ដើម្បីអនុវត្ត ទៅតាមច្បាប់។

នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៧ ខែមេសា នេះ នៅពេលលោក និងអភិបាលរង រាជធានីភ្នំពេញ ចុះទៅពិនិត្យដល់ទីតាំងបិទខ្ទប់ ត្រង់ចំណុចគោលដៅ ស្ពានក្បាលថ្នល់ ស្របពេលដែលទីតាំងនេះ មានការកកស្ទះចរាចរណ៍ ដោយប្រជាពលរដ្ឋ បានធ្វើដំណើរ ដែលជាហានិភ័យ នៃការឆ្លងរីករាលដាល ជម្ងឺកូវីដ-១៩ ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានណែនាំ ឱ្យកម្លាំងសមត្ថកិច្ច និងបានប្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់ ធ្វើការបកក្រោយ ហើយប្រសិនបើ មិនគោរពតាមទេ និងធ្វើការពិន័យ ទៅតាមច្បាប់។ លោកបានបញ្ជាក់ថា៖ បងប្អូនប្រជាពលរដ្ឋទាំងអស់ បើនៅតែបន្តធ្វើដំណើរ នៅក្នុងរាជធានីភ្នំពេញ ខណៈដែលអាជ្ញាធរ រាជធានីភ្នំពេញ កំពុងតែរឹតបន្តឹងសេចក្តីសម្រេច បិទរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញ នឹងអនុវត្តវិធានការច្បាប់ ដោយមិនមានការយោគយល់ឡើយ មានន័យថា នៅពេលដែលសមត្ថកិច្ច ពិនិត្យទៅឃើញថា មិនមានសិទ្ធិ ឬគ្មានឯកសារ ក្នុងការអនុញ្ញាអោយធ្វើដំណើរទេ អាជ្ញាធរ នឹងធ្វើការឃាត់ខ្លួន អនុវត្តទៅតាម ច្បាប់តែម្តង៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular