Home ព័ត៌មានអន្តរជាតិ មី​យ៉ាន់​ម៉ា​...

មី​យ៉ាន់​ម៉ា​ដោះលែង​អ្នកទោស​២៣.០០០​នាក់​នៅក្នុង​ការលើកលែង​ទោស​ដើម្បី​អបអរ​ចូលឆ្នាំថ្មី​

​ប្រែ​សម្រួលៈ​វាសនា​/​យ៉ាងហ្គោន​៖ អាជ្ញាធរ​មី​យ៉ាន់​ម៉ា​មាន​ផែនការ​ដោះលែង​អ្នកទោស​ដល់​ទៅ​ជាង​២៣.០០០​នាក់​នៅ​ទូទាំង​ប្រទេស​ដើម្បី​អបអរ​ពិធី​ចូលឆ្នាំថ្មី នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​ម្នាក់​កាលពី​​ថ្ងៃ​សៅរ៍ ទោះ​ជា​ក្រុម​យោធា​បន្ត​ការចាប់ខ្លួន​ជន​ប្រឆាំង​រដ្ឋប្រហារ​ក្តី​។​

​មី​យ៉ាន់​ម៉ា តាម​ទម្លាប់​តែង​ផ្តល់​ការលើកលែង​ទោស​ប្រចាំឆ្នាំ​ដល់​អ្នកទោស​រាប់ពាន់នាក់ ដើម្បី​ប្រារព្វ​បុណ្យចូលឆ្នាំ​ថ្មី​តាម​ប្រពៃណី​របស់ខ្លួន ។​តែ​ឆ្នាំនេះ​បន្ទាប់​ពី​យោធា​វិល​មក​កាន់​អំណាច​ជា​ថ្មី ពួក​សកម្ម​​ជន​ប្រឆាំង​រដ្ឋប្រហារ​បាន​ប្រើ​ថ្ងៃ​ប្រារព្វ​នេះ​ជា​ឳ​កាស​ធ្វើការ​តវ៉ា​ប្រឆាំង​នៅ​ពេល​ចំនួន​មនុស្ស​ស្លាប់​ពី​ការបង្ក្រាប​របស់​កងកម្លាំង​ចេះតែ​កើន​ឡើង​។​

​វា​មិន​ច្បាស់​ថា​តើ​ពួក​បាតុករ​ប្រឆាំង​រដ្ឋប្រហារ ឬ​អ្នកកាសែត​ដែល​កំពុង​ត្រូវ​ចាប់​ឃុំ​ដោយសារតែ​សកម្មភាព​របស់​គេ​ក្នុងអំឡុងពេល​តវ៉ា​ប្រឆាំង​នោះ នឹង​ស្ថិត​ចំណោម​អ្នក​ត្រូវ​ដោះលែង​ដែរ​ឬ​អត់​។​

​មន្ត្រី​ពន្ធនាគារ​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​នឹង​ចាប់ផ្តើម​ដោះលែង​អ្នកទោស​ជាង​២៣.០០០​នាក់​នៅ​ថ្ងៃ​សៅរ៍​។​«​យើង​ដោះលែង​អ្នកទោស​ជាង​៨០០​នាក់​​នៅ​ពន្ធនាគារ​អ៊ី​ន​សេន​»​នៅ​ក្រុង​យ៉ាងហ្គោន​។​

​កាលពី​ខែ​កុម្ភៈ របប​យោធា​ក៏​បាន​ដោះលែង​អ្នកទោស​ក្នុង​ចំនួន​ប្រហាក់ប្រហែលគ្នា​៕

​តាម​ទម្លាប់​តែង​ផ្តល់​ការលើកលែង​ទោស​ប្រចាំឆ្នាំ​ដល់​អ្នកទោស​រាប់ពាន់នាក់ ដើម្បី​ប្រារព្វ​បុណ្យចូលឆ្នាំ​ថ្មី​តាម​ប្រពៃណី​របស់ខ្លួន​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular