Home ព័ត៌មានអន្តរជាតិ ថៃ​ឆ្លង​ថ្មី ...

ថៃ​ឆ្លង​ថ្មី ១.៥៤៧​នាក់ និង​ស្លាប់​បន្ថែម​២​នាក់ ដោយ​ក្រុង​បាងកក​នាំមុខគេ​

ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​អ្នកជំងឺ​កូវី​ដ​១៩​ពីរ​នាក់​ទៀត​ត្រូវបាន​រាយការណ៍​ថា​ស្លាប់​និង​១.៥៤៧​នាក់​បាន​ឆ្លង​ថ្មី​កាលពី​ថ្ងៃ​សៅរ៍ នាំ​អោយ​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​នៅក្នុង​ប្រទេស​ថៃ​ឡើងដល់​៩៩​នាក់​និង​ឆ្លង​កើន​ដល់​៤០.៥៨៥​នាក់​។​

​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​នេះ​បាន​ធ្លាក់ចុះ​បន្តិច​ពី​ការឆ្លង​ខ្ពស់​បំផុត​ចំនួន​១.៥៨២​នាក់​កាលពី​ថ្ងៃ​សុក្រ​។​ក្នុងចំណោម​ការឆ្លង​ជាង​១.៥០០​ពាន់​នាក់​នេះ​មាន​ករណី​នាំ​ចូល​តែ​៣​ករណី​ក្រៅពីនេះ​ឆ្លង​នៅក្នុង​​ស្រុក​ទាំងអស់ ដោយ​ក្រុង​បាងកក​នាំមុខគេ មាន​អ្នក​ឆ្លង​២៧៩​នាក់ បន្ទាប់​មក​ខេត្ត​ឈៀង​ម៉ៃ ១៤០​នាក់​។​

​បច្ចុប្បន្ន ថៃ​នៅ​សល់​អ្នក​កើតកូ​វីដ​១៩​កំពុង​សម្រាក​ព្យាបាល​ចំនួន​១១.០១៦​នាក់​។​

​មន្ត្រី​ថៃ​បានអោយដឹងថា ការ​ឆ្លងកូវី​ដ​១៩​បាន​ឡើង​ហួស​១០.០០០​ករណី​តែ​ក្នុងពេល​១​សប្តាហ៍ និង​ជំងឺ​នេះ​បាន​ឆ្លង​រាលដាល​នៅ​ក្រុង​បាងកក​និង​ខេត្ត​ចំនួន​៧៦​ទៀត​។​

​ទូទាំង​ពិភពលោក កូវី​ដ​១៩​បាន​បន្ថែម​អ្នក​ឆ្លង​៨៣០.០៥២​នាក់​ទៀត​នៅ​២៤​ម៉ោង​កន្លងទៅ ធ្វើ​អោយ​ចំនួន​ឆ្លង​សរុប​ឡើងដល់​១៤០,៥១​លាន​នាក់ និង​៣,០១​លាន​នាក់​ស្លាប់​ដោយ​ជំងឺឆ្លង​នេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular