Home ព័ត៌មានអន្តរជាតិ ករណី​ស្លាប់​ដ...

ករណី​ស្លាប់​ដោយកូវី​ដ​កើនឡើង​ដល់​៣​លាន​នាក់ ខណៈ​ករណី​ឆ្លង​នៅ​ឥណ្ឌា​កើនឡើង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូរ៉ូ​ណា​នៅ​លើ​ពិភពលោក​បាន​កើន​ដល់ ៣,០១ លាន​នាក់​នៅ​ថ្ងៃ​សៅរ៍​នេះ​ខណៈ​ការ​ប្រណាំងប្រជែង​ដើម្បី​ចាក់​ថ្នាំ​បង្ការ​នៅតែ​បន្ត​ហើយ​​បណ្តា​ប្រទេស​នានា​ដូចជា​ឥណ្ឌា​កំពុង​ប្រឈម​នឹង​ការកើនឡើង​ការឆ្លង​និង​ការបិទ​ប្រទេស​សាជាថ្មី​។​

​វីរុស​ដែល​បាន​ផ្ទុះឡើង​នៅ​ចុងឆ្នាំ ២០១៩ នៅ​កណ្តាល​ប្រទេស​ចិន​និង​ក្រោយមក​ក្លាយ​ជា​ជំងឺ​រាតត្បាត បាន​ឆ្លង​ដល់​មនុស្ស​ជាង ១៤០ លាន​នាក់​ដោយ​ធ្វើឱ្យ​មនុស្ស​រាប់ពាន់​លាន​នាក់​ស្ថិតនៅ​​ក្រោម​ការបិទ​ប្រទេស​និង​បង្ក​ការខូចខាត​ដល់​សេដ្ឋកិច្ចពិភពលោក​។​

​រដ្ឋធានី​ញូវដែលី​របស់​ឥណ្ឌា​ត្រូវ​បិទ​នៅ​ថ្ងៃ​សៅរ៍​នេះ ខណៈ​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លំដាប់​ទី ២ លើ​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ករណី​ថ្មី​ជាង ២០០.០០០ នាក់​ប្រចាំថ្ងៃ​ហើយ​ក្រុម​​គ្រួសារ​នានា​កំពុង​ទាមទារ​សុំ​ថ្នាំលេប​និង​គ្រែ​ដេក​នៅ​មន្ទីរពេទ្យ​។​

​ក្តីសង្ឃឹម​ថា​បណ្តា​ប្រទេស​នៅ​អាស៊ី​ខាងត្បូង​អាច​នឹង​មើលឃើញ​ពី​ការ​ថមថយ​ជំងឺ​រាតត្បាត​ត្រូវ​បាន​រលាយ ខណៈ​ឥណ្ឌា​បាន​កត់ត្រា​ករណី​ថ្មី​ចំនួន​ជាង ២ លាន​ករណី​ក្នុង​មួយ​ខែ​ហើយ​បង់​ក្លា​ដែស​​និង​ប៉ា​គី​ស្ថាន​កំពុង​បិទ​ប្រទេស​សាជាថ្មី​។​

​ក្នុង​ប្រទេស​ជប៉ុន ការផ្ទុះ​ករណី​វីរុស​កូរ៉ូណា​ខ្លាំង​ឡើង​បាន​នាំឱ្យ​មាន​ការសង្ស័យថា កីឡា​អូឡាំពិក ដែល​ពន្យារ​កាលពី​ឆ្នាំមុន​ដោយសារ​ជំងឺ​រាតត្បាត អាច​នឹង​ត្រូវ​លុបចោល​។​

​នាយករដ្ឋមន្ត្រី យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា នៅក្នុង​ជំនួប​លើកដំបូង​របស់​លោក​ជាមួយ​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន បាន​និយាយថា រដ្ឋាភិបាល​របស់​លោក​កំពុង​ស្តាប់​អ្នកជំនាញ​និង “​ប្រឹង​អស់​ពី​សមត្ថភាព​” ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ការប្រកួត​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​នៅ​ខែ​កក្កដា​។​

​លោក​ស៊ូ​ហ្គា​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ថា​”​ពួកគេ​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​អាច​ធ្វើទៅបាន​ដើម្បី​ទប់ស្កាត់​ការឆ្លង​និង​ដើម្បី​ឱ្យ​ការប្រកួត​មាន​សុវត្ថិភាព​ផ្អែក​តាម​ទស្សនៈ​បែប​វិទ្យាសាស្ត្រ​​និង​មាន​វត្ថុបំណង​”៕

​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូរ៉ូ​ណា​នៅ​លើ​ពិភពលោ​កកើន​ដល់ ៣ លាន​នាក់​នៅ​ថ្ងៃ​សៅរ៍​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular