Home ព័ត៌មានអន្តរជាតិ ប្រធាន​អូឡាំព...

ប្រធាន​អូឡាំពិក​តូ​ក្យូ​ថា​ការប្រកួត​នឹង​នៅ​បន្ត​ប្រព្រឹត្តទៅ​ត្បិត​ជប៉ុន​កំពុង​ផ្ទុះ​កូវី​ដ​ខ្លាំង​ឡើង​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រធាន​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​បាន​បង្ខំចិត្ត​ចេញមុខ​ម្តងទៀត​ដើម្បី​ធានា​ដល់​ពិភពលោក​ថា ការប្រកួត ដែល​បាន​ពន្យារពេល នឹង​ត្រូវ​បើក​ក្នុង​រយៈពេល​តែ​ជាង​៣ ខែ​​ទៀត​ប៉ុណ្ណោះ ហើយ​នឹង​មិន​លុបចោល​នោះទេ បើទោះបីជា​កំពុង​មាន​ការកើនឡើង​ករណី​កូវី​ដ​១៩ នៅក្នុង​ប្រទេស​ជប៉ុន​ក៏​ដោយ​។​

​ការធានា​អះអាង​នេះ​កើតឡើង​ខណៈដែល​ជប៉ុន​បាន​សម្រេចចិត្ត​បង្កើន​កម្រិត​ប្រកាសអាសន្ន​អំពី​វីរុស​កូរ៉ូ​ណា​នៅ​តាម​តំបន់​ជិតខា​ង​ទាំង​បី​នៃ​រដ្ឋធានី​និង​តំបន់​ទី​បួន​នៅ​កណ្តាល​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​អនុញ្ញាត​ឱ្យមាន​វិធានការ​តឹងរ៉ឹង​ជាង​មុន​ខណៈ​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​ដែលកាន់​តែ​គ្រោះ​ថ្នាក់​ជាង​មុន​បាន​រីក​រាលដាល​កាន់តែខ្លាំង​។​

​ប្រធាន​គណៈកម្មាធិការ​រៀបចំ​កីឡា​អូឡាំពិក​លោកស្រី សីកូ ហា​ស៊ី​ម៉ូ​តុ ត្រូវ​បាន​សួរ​នៅក្នុង​ស​ន្និសិទ​កាសែត​ថា​តើ​មាន​លក្ខខណ្ឌ​ណាមួយ​ដែល​ថា​អូឡាំពិក​នឹង​ត្រូវ​លុបចោល​ដែរឬទេ​។​

​សំណួរ​នេះ​លេចឡើង​ខណៈ​ដែល​អគ្គលេខាធិការគណប​ក្ស​កាន់អំណាច LDP គឺ​លោក តូ​ស៊ី​ហ៊ី​រ៉ូ នី​កាយ បានលើកឡើង​ពី​លទ្ធភាព​លុប​ចោល​ការប្រកួត​នៅ​មួយ​ថ្ងៃមុន​នោះ​។​

​តែ​លោក​ស្រី​ហា​ស៊ី​ម៉ូ​តុ​និយាយថា “​មាន​ការព្រួយបារម្ភ​ជា​ច្រើន​ប៉ុន្តែ​ក្នុងនាម​ជា​គណៈកម្មាធិការ​រៀបចំ​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ យើង​មិន​គិត​ពី​ការលុបចោល​ការប្រកួត​នោះទេ​”៕

​ប្រធាន​គណៈកម្មាធិការ​រៀបចំ​កីឡា​អូឡាំពិក​លោកស្រី សីកូ ហា​ស៊ី​ម៉ូ​តុ អះអាង​ថា​អូឡាំពិក​នឹង​មិន​លុបចោល​ទេ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular