សួរសុខទុក្ខ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​និង​បិទ​ទីតាំង​សេវា​សុខាភិបាល​នៅ​ស្រុក​ស្រី​សន្ធរ​

ដោយ​: គង់​ហេង​/ កំពង់ចាម​: លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​ការសួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋបាលខេត្ត និង​បាន​ចាត់​ឱ្យ​ចុះ​បិទ​ផ្អាក​សេវា​សុខាភិបាល​ចំនួន​ពីរ​កន្លែង​នៅ​ស្រុក​ស្រី​សន្ធរ នា​ព្រឹក​ថ្ងៃទី​១៧ មេសា​។​

​ក្នុងនោះ​លោក​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​សហការី​ជាច្រើនរូប ដើម្បី​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​ប្រមាណ ២៦០ នាក់ នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម គឺ​ពិនិត្យមើល​ការ​ស្នាក់នៅ ការទទួល​ទាន​អាហារ និង​ការរស់នៅ​ក្នុងដំណាក់កាល​ធ្វើ​ច​ត្តា​ឡី​ស័ក​គោរព​តាម​វិធានការ​របស់​សុខាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

​ពិសេស​បានស្នើ​ដល់​មន្ត្រី​ប្រចាំ​ត្រូវ​រក្សា​អនាម័យ និង​បរិស្ថាន​ស្អាត​ជាប្រចាំ គឺ​យកចិត្តទុកដាក់​តាមដាន​ឱ្យបាន​ជាក់លាក់​អំពី​តម្រូវការ​របស់​ចាំបាច់​របស់​អ្នកធ្វើ់​ច​ត្តា​ឡី​ស័ក ដើម្បី​ដោះស្រាយ​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​ឱ្យទាន់​ពេលវេលា​។ ករណី​មិនអាច​ដោះស្រាយបាន​ត្រូវ​រាយការណ៍ និង​សុំ​យោបល់​ទៅ​រដ្ឋបាលខេត្ត​ឱ្យបាន​ឆាប់​បំផុត​។​
​ជាមួយ​នោះ​លោក អ៊ុន ចាន់​ដា បាន​ចាត់​ឱ្យ​លោក ហេង វណ្ណ​នី ជា​អភិបាលរង​ខេត្តកំពង់ចាម​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​បិទ​ផ្អាក​ការព្យាបាល​ជំងឺ​ជា​បណ្តោះអាសន្ន​មន្ទីរពេទ្យ​បង្អែក​ស្រី​សន្ធរ និង​មន្ទីរ​ពហុ​ព្យាបាល​សម្ព​ព​ព្រែក​ពោធិ៍ ស្ថិតក្នុង​ភូមិ​រកា​ទ្វារ ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ និង​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​កូ​វីដ ១៩ នៅតាម​ទីតាំង​ដែល​ត្រូវ​បិទទ្វារ​ទាំងនោះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular