Home ព័ត៌មានសំខាន់ៗ លោក ញ៉ែម បុញ្...

លោក ញ៉ែម បុញ្ញឫទ្ធិ និង​ថ្នាក់ដឹកនាំ​អតីត​សង្គ្រោះ​ជាតិ​៦​រូប​ផ្សេងទៀត​បានទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក ញ៉ែម បុញ្ញឫទ្ធិ និង​ថ្នាក់ដឹកនាំ​អតីត​សង្គ្រោះ​ជាតិ​ប្រាំ​មួយរូប​ផ្សេងទៀត​បានទទួល នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​ហើយ​។​នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ត្រាស់​ចុះ​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០២១​នេះ​។​

លោក យ៉ែម បុញ្ញឫទ្ធិ(រូបឯកសារ)

​សូមបញ្ជាក់ថា អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ជា​អតីត​សមាជិក​គណៈកម្មាធិការ​នាយក​អតីត​គណបក្ស សង្គ្រោះ​ជាតិ​ចំនួន​ប្រាំពីរ​បានដាក់​សំណើ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។​អតីតមន្ត្រី​ទាំងនេះ រួមមាន : ១. លោក យ៉ែម បុញ្ញឫទ្ធិ​,២. លោក មុត ចន្ថា​,
៣. លោក ជុំ ច័ន្ទ​ដាវី​ន​,៤. លោក ទួត ឃឿ​ត​,៥. លោក ឡា​ត់ លិ​តេ​យ្យ​,៦. លោក ឡុង គឹម​ឃ​ន​និង​៧. លោក យ៉ង់ ផាន់​ណេ​ត ។​

​ប្រភព​បាន​បញ្ជាក់ថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ស្នើសុំ​គោលការណ៍​អនុញ្ញាត​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់​នីតិសម្បទា​ឡើងវិញ មុន​កាលកំណត់​ឲ្យ​បុគ្គល​ខាងលើ ដែល​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល ៥(​ប្រាំ​)​ឆ្នាំ តាម​អំណាច​សាលដីកា​លេ​ខៈ​៣៤០(​ឆ​) ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

លោក មុត ចន្ថា(ខាងស្តាំ,រូបឯកសារ)

សូមជម្រាបថា គិត​មកដល់​ត្រឹម​ថ្ងៃទី​១២ ខែមេសា​កន្លងទៅនេះ ក្រុមមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១៤​រូប​ហើយ ដែល​បានដាក់​ពាក្យស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។
​មន្ត្រីជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១៣​រូប ដែល​ទទួលបាន​នីតិសម្បទា​ឡើងវិញ មានដូចជា​:
១. លោក គង់ គាំ អតីត​ឧ​ត្ត​ម​ទីប្រឹក្សា​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​នីតិសម្បទា​ឡើងវិញ កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩​។​
២. លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ ទទួលបាន​នីតិសម្បទា​ឡើងវិញ កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩​។​
៣. លោក រៀល ខេ​ម​រិ​ន្ទ្រ អតីត​តំណាងរាស្ត្រ ទទួលបាន​នីតិសម្បទា​ឡើងវិញ កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩​។​
៤. លោក ជីវ កត្តា អតីត​តំណាងរាស្ត្រ ទទួលបាន​នីតិសម្បទា​ឡើងវិញ​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​។​
៥. លោក កង គឹម​ហាក់ អតីត​តំណាងរាស្ត្រ ទទួលបាន​នីតិសម្បទា​ឡើងវិញ​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​។​
៦. លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ ទទួលបាន​នីតិសម្បទា​ឡើងវិញ​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​។​
៧. លោក ច័​ន្ធ សិលា ទទួលបាន​នីតិសម្បទា​ឡើងវិញ កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​។​
៨. លោកស្រី ទេព សិទ្ធី ទទួលបាន​នីតិសម្បទា​ឡើងវិញ កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​។​
៩. លោក ស៊ិន សុវណ្ណនី ទទួលបាន​នីតិសម្បទា​ឡើងវិញ​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩)​។​
១០. លោក សុន ឆ័យ អតីត​អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ (​ស្នើសុំ​នីតិសម្បទា​កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ និង​ទទួលបាន​នីតិសម្បទា​ឡើងវិញ​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០) ។​
១១. លោក តាវ គឹម​ឈន អតីត​សមាជិក​ក្រុមការងារ ខេត្តកំពង់ចាម និង​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ (​ស្នើសុំ​នីតិសម្បទា​កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ និង​ទទួលបាន​នីតិសម្បទា​ឡើងវិញ​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០)
១២. លោក វ៉ា សាម៉ុន អតីត​សមាជិក​ក្រុមការងារ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តកំពង់ចាម និង​ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ (​ស្នើសុំ​នីតិសម្បទា​កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ និង​ទទួលបាន​នីតិសម្បទា​ឡើងវិញ​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០)
១៣. លោកស្រី លី ស្រី​វី​ណា អតីត​តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ ស្នើសុំ​នីតិសម្បទា​កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​ទទួលបាន​នីតិសម្បទា​ឡើងវិញ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
១៤. លោក​ថាច់ សេដ្ឋា នីតិសម្បទា​ឡើងវិញ​នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១៕​សរន​

លោក ឡូង គឹមឃន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular