ផ្សារលើ នៅ​ខេត្ត​ព្រះសីហនុ ក៏​បិទ ១៤ ថ្ងៃ​ដែរ

​​ដោយៈ ប​.​ខុន / ភ្នំពេញៈ រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ បានចេញ​សេចក្តីសម្រេច ផ្អាក​ជា​បណ្តោះអាសន្ន និង​ដាក់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ចំនួន ២៤ កន្លែង ដែលជា​លំនៅឋាន របស់​អាជីវករ មានការ​ពាក់ព័ន្ធ ជាមួយនឹង​អ្នក​វិជ្ជមាន​ជម្ងឺ​កូ​វីដ​-១៩ ចំនួន ៦ នាក់ ជា​អាជីវករ នៅក្នុង​ផ្សារលើ ខេត្ត​ព្រះ​សី​ន​ហុ ដែល​រដ្ឋបាលខេត្ត​នេះ បាន​រកឃើញ កាលពី ថ្ងៃទី​១៦ ខែមេសា រួចមក​។​

​អាជីវករ​ចំនួន​៦​នាក់ ដែល​រដ្ឋបាលខេត្ត​ព្រះសីហនុ រកឃើញ​មាន​វិជ្ជមាន​ជម្ងឺ កូ​វីដ​-១៩ កាលពី​ថ្ងៃទី​១៦ ខែមេសា បន្ទាប់ពី​មានការ​ប៉ះពាល់​ផ្ទាល់ ជាមួយនឹង​អ្នក​ជម្ងឺ​កូ​វីដ​-១៩ ជា​ស្ត្រី​មានឈ្មោះ សុខ គ​ន្ធា និង​ឈ្មោះ សុខ ស្រី​នាង កាលពី​ថ្ងៃទី​១៥ ខែមេសា ជា​អាជីវ​ករលក់​គ្រឿង​សមុទ្រ នៅ​ផ្សារលើ​នេះ​។​

​ក្រោយពី​បាន​រកឃើញ អ្នកមាន​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ២ នាក់ រួចមក នៅ​ថ្ងៃទី ១៦ ខែមេសា រដ្ឋបាលខេត្ត​ព្រះសីហនុ បានសម្រេច​បិទ​ផ្សារលើ ទាំងស្រុង ក្នុង​រយៈពេល ១៤ ថ្ងៃ​។ អ្នក​វិជ្ជមាន ត្រូវបាន​រដ្ឋបាលខេត្ត​នេះ បញ្ជូន​ទៅកាន់ កន្លែង​ព្យាបាល និង​អ្នកពាក់ព័ន្ធ ត្រូវបាន​ស្រេច​ដាក់ឱ្យ ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤ ថ្ងៃ នៅតាម​លំ នៅ​ឋាន​រៀងខ្លួន ដែលមាន​អាសយដ្ឋាន ដូច​ការជូនដំណឹង របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​១៧ ខែមេសា​។​

​នៅក្នុង​ខេត្ត​ព្រះសីហនុ គិត​ត្រឹម​ថ្ងៃទី​១៦ ខែមេសា មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប​ចំនួន ៥៥៩ នាក់ ស្លាប់​ម្នាក់ ព្យាបាល​ជាសះស្បើយ បាន​ចំនួន ៤៦៥ នាក់ និង​កំពុង​ព្យាបាល​បន្ត ចំនួន ៩៣ នាក់​។​

​ក្រោយពី​បាន​រកឃើញ អាជីវករ​ផ្សារលើ មាន​វិជ្ជមាន​ជម្ងឺ​កូ​វីដ​-១៩ កើនឡើង ជា​បន្តបន្ទាប់ រួចមក លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានសម្រេច​ផ្អាក ជា​បណ្តោះអាសន្ន នូវ​អាជីវកម្ម​លក់ដូរ​ទាំង​អស់ នៅក្នុង​ផ្សារលើ ក្រុងព្រះសីហនុ រយៈ ពេល​១៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៦ ដល់ ២៩ ខែមេសា ឆ្នាំ​២០២១ ដើម្បី​យក​វត្ថុ​សំណាក អាជីវករ​ផ្សារលើ​ទាំងអស់ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ ព្រមទាំង​លាង​សម្អាត​ផ្សារលើ ទាំងមូល ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជម្ងឺ​កូ​វីដ​-១៩៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular