ស្ត្រី​ដាក់​ធុង ដើរ​លក់​ទឹកអំពៅ តាម​ម៉ូតូ ចល័ត​ម្នាក់ បាន​ជ្រុលដៃ ចូលក្នុង​ម៉ាស៊ីន កិន​ទឹកអំពៅ កៀប​ជាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅវេលា​ម៉ោងជាង ៤ ល្ងាច ថ្ងៃទី​១៧ មេសានេះ ត្រង់ចំណុច​ក្បែរ​រង្វង់​មូល កែង​របង​សាលា​វិទ្យាល័យ ព្រះរាជ​បូជនីយកិច្ច ខេត្តស្ទឹងត្រែង​។​

​ដោយ​:​សុខុម / ស្ទឹងត្រែង​: ស្ត្រី​ដាក់​ធុង ដើរ​លក់​ទឹកអំពៅ តាម​ម៉ូតូ ចល័ត​ម្នាក់ បាន​ជ្រុលដៃ ចូលក្នុង​ម៉ាស៊ីន កិន​ទឹកអំពៅ កៀប​ជាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅវេលា​ម៉ោងជាង ៤ ល្ងាច ថ្ងៃទី​១៧ ខែមេសា ឆ្នាំ ២០២១ ត្រង់ចំណុច​ក្បែរ​រង្វង់​មូល កែង​របង​សាលា​វិទ្យាល័យ ព្រះរាជ​បូជនីយកិច្ច ខេត្តស្ទឹងត្រែង​។​

​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថាៈ ស្ត្រី​ឈ្មោះ នឿន ស្រី​នាង អាយុ ២៨ ឆ្នាំ មានផ្ទះ​នៅ​ខាងក្រោយ របង​សាលា​វិទ្យាល័យ ព្រះរាជ​បូជនីយកិច្ច ស្ថិតក្នុង​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។​

​ស្រី​នាង បានដាក់​ធុង​ទឹកអំពៅ តាម​ម៉ូតូ ចល័ត​លក់ នៅ​ខាងលិច​រង្វង់​មូល​។ ចៃដន្យ​ដៃ​របស់​នាង បាន​ជ្រុល​ចូល ទៅក្នុង​ម៉ាស៊ីន​កិន​ទឹកអំពៅ ទាំង​មាន​ពាក់​ស្រោមដៃ​ផង​។​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular