ដោយ :ប.ជ័យ / បន្ទាយមានជ័យ:មន្ត្រីអាជ្ញាធរនិងកងកម្លាំងទៅជួយជុួសជុលផ្ទះពលរដ្ឋដែលខូខាតដោយខ្យល់កន្ត្រា់នៅឃុំបន្ទាយឆ្មារស្រុកថ្មពួកនិង,ឃុំសឿ ស្រុកមង្គលបូរី ។

ចុងបញ្ចប់នៃបុណ្យចូលឆ្នាំឆ្លូវ នៅឃុំបន្ទាយឆ្មារស្រុកថ្មពួកខ្យល់កន្ត្រាក់ខូចផ្ទះចំនួន២៣ខ្នង,។ ឯនៅឃុំសឿ ស្រុកមង្គលបូរីចំនួន ៤ខ្នង ។

ថ្ងៃ ១៧ ខែមេសា លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយនឹងលោកគឹង វណ្ណៈ អភិបាលរងខេត្ត លោកអភិបាល អភិបាលរងស្រុកថ្មពួក បានដឹកនាំក្រុមការងារមន្ត្រីអាជ្ញាធរ កងកម្លាំងទ័ព នគរបាល កងរាជអាវុធហត្ថ ជួយជួសជុលផ្ទះប្រជាពលរដ្ឋ ២៥ខ្នង ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី ១៦ មេសា ។

ក្នុងនោះ រដ្ឋបាលខេត្តបានផ្តល់សង្ក័សី ១៤៧សន្លឹក ថវិកា៥១២ដុល្លា ព្រមទាំងលោកផ្ទាល់ផ្តល់ថវិការសំរាប់បាយទឹកកងកម្លាំងចំនួន ៨០មឺុនរៀលដល់កងកម្លាំង ដែលកំពុងជួសជុលផ្ទះរងការខូចខាត ជូនបងប្អូនប្រជាពលរដ្ឋរស់នៅឡើងវិញ។

ឯនៅឃុំសឿ ស្រុកមង្គលបូរី ក៏មានក្រុមការងារចុះជួយជួសជុលផ្ទះដែលរងការខូចខាតដែរ ។
សូមរំលឹកថា កាលពីវេលាម៉ោង៥និង២៥នាទីល្ងាចថ្ងៃទី១៦ខែ.មេសាដែលចំនឹងថ្ងៃឡើងស័កនៃពិធីបុណ្យចូលឆ្នាំឆ្លូវ មានភ្លៀងធ្លាក់អមដំណើរលាយឡំដោយខ្សល់កន្ត្រាក់បង្កអោយខូចខាតលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៣ភូមិ ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
ក្នុងនោះបានរងការខូចខាត ធ្ងន់ ស្រាលចំនួន២៥ខ្នង។

នៅល្ងាចថ្ងៃដដែលនោះដែរ នៅឃុំសឿ ស្រុកមង្គលបូរីក៏មានខ្សលកន្ត្រាក់បង្កឲ្យខូចខាតលំនៅឋានប្រជាពលរដ្ឋចំនួន៤ខ្នង៕សរន