Home ព័ត៌មានជាតិ សន្តិសុខ ចាប់​ផ្សឹក​ចៅ...

ចាប់​ផ្សឹក​ចៅអធិការ​វត្ត ពីរ​អង្គ នៅ​ស្រុក​បសេដ្ឋ ក្រោយ​បំពាន​បម្រាម​គោចរ និង​រកឃើញ​វត្ថុតាង បទល្មើស​មួយចំនួន​

ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺៈ ព្រះសង្ឃ​ចំនួន​ពីរ​អង្គ ត្រូវបាន​អាជ្ញាធរ ស្រុក​បសេដ្ឋ និង​មន្ទីរ​ធម្មការ ខេត្តកំពង់ស្ពឺ សម្រេច​ចាប់​ផ្សឹក នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ ខណៈពេល​សមត្ថកិច្ច រកឃើញ​វត្ថុតាង មួយចំនួន ក្រោយ​បំពាន​បម្រាម​គោចរ​។​

​រដ្ឋបាល​ស្រុក​បសេដ្ឋ លោក ឈឺ​ន សុធន បាន​ប្រាប់ថាៈ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២១ គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ស្រុក បាន​ចុះ​ពង្រឹង​អនុវត្ត​សេចក្តីសម្រេច របស់​រាជរដ្ឋាភិបាល លេខ​៤៤ សសរ ចុះ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ ស្តីពី​ការហាមឃាត់ ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន ទេសចរណ៍ ទូទាំងប្រទេស ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ត្រ​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ និងសេចក្តីសម្រេច លេខ​០៤៦ /២១​សសរ ចុះ​ថ្ងៃទី ១៥ ខែមេសា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តកំពង់ស្ពឺ ស្តីពី​ការបន្ត​អនុវត្ត​វិធានការ​រដ្ឋបាល ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ បាន​ឃាត់​រថយន្ត ២ គ្រឿង របស់​ព្រះសង្ឃ ដែល​បើកបរ​ពី​ខាងជើង ទៅខាង​ត្បូង នៅ​ចំណុច​ស្ពាន​អង្គ​ដែក​កណ្តាល ស្ថិតនៅ​ភូមិ​អង្គ​ដែក​កណ្តាល ឃុំ​ពោធិ៍​ម្រា​ល ស្រុក​បសេដ្ឋ រួច​បញ្ជូនទៅ អធិការដ្ឋាន ដើម្បី​សួរនាំ​។​

​លោក​បាន​បន្តថាៈ ព្រះសង្ឃ​ទាំង ២ អង្គ ដែល​និមន្ត​ធ្វើដំណើរ បំពាន​បម្រាម​គោចរ មាន​ព្រះនាម ព្រះ​តេជគុណ នួន ចិន្តា ព្រះជន្ម ៣៩ ព្រះវស្សា ជា​ចៅអធិការ​វត្ត មុន្នី​សោ​ភ័​ណ្ឌ ស្ថិតនៅ​ឃុំ​ពោធិ៍​ម្រា​ល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ និង​ព្រះ​តេជគុណ ជឹ​ង ម៉េង​ហៀក ព្រះជន្ម ៣៥ ព្រះវស្សា ជា​ចៅអធិការ​វត្ត​សែន​ឧ​ត្ត​ម (​បឹង​សា​ឡាំ​) ស្ថិតនៅ ឃុំ​ពោធិ៍​ម្រា​ល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។​

​ក្រោយ​សាកសួរ ព្រះសង្ឃ ជា​ចៅអធិការ​វត្ត ទាំងពីរ​នោះ​ហើយ​កម្លាំង​នគរបាល​ស្រុក បាន​ឆែកឆេរ រកឃើញ​តេ​ឡេ​បញ្ជា មេអាប៉ោង​មួយ មេអាប៉ោង​ចំនួន ៤ គ្រាប់ នៅជាប់​ខ្លួន ចាន​អាប៉ោង​មួយ និង​ស្រា​បៀ ៥ កំប៉ុង នៅក្នុង​រថយន្ត​។ ក្រៅពីនោះ សមត្ថកិច្ច បាន​រកឃើញ​ខោអាវ ចំនួន ១០ គូ និង​ឯកសណ្ឋាន មន្ត្រីនគរបាល​មួយឈុត ដែលមាន​ឈ្មោះ​ជា វរសេនីយ៍ត្រី នួន ចិន្តា កម្មសិទ្ធិ ព្រះចៅអធិការ​វត្ត​មុន្នី​សោ​ភ័​ណ្ឌ ស្ថិតនៅ​ឃុំ​ពោធិ៍​ម្រា​ល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។ សម្លៀកបំពាក់​ទាំងអស់ សម្រាប់​ស្លៀក​ក្លែងភេទ នៅពេលដែល​និមន្ត​ទៅ​ឆ្ងាយ និង​ប្រព្រឹត្ត​សកម្មភាព​ផ្សេងៗ​។​

​ក្រោយ​រកឃើញ​វត្ថុតាង ទាំងអស់​ខាងលើ គណៈបញ្ជាការ​ឯកភាព រួមជាមួយ​មន្ទីរ​ធម្ម​ការ និង​ព្រះ​លេខា​មេគុណ​ខេត្ត បានសម្រេច​ផ្សឹក ទៅតាម​ពុទ្ធសាសនា ហើយ​សមត្ថកិច្ច​ជំនាញ អនុវត្ត​បន្ត តាម​នីតិវិធី​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular