Home ព័ត៌មានសំខាន់ៗ អ្នកជំងឺកូវីដ...

អ្នកជំងឺកូវីដ១៩ធ្លាប់ទៅគ្លីនិកគីរីរម្យ​,ហាង បេប៊ីឃែរបឹងកេងកង, ហាង ឧត្តមសេរី កាត់ដេរ ចំការមន,ធនាគារ កាណាឌីយ៉ា សាខាសុវណ្ណា,ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍, ហាង Kimmo មីហឹរកូរ៉េ៧កំរិតផ្សារកណ្តាល,មន្ទីរសំរាកព្យបាល ពៅ សុខាត់ និងឱសថស្ថាន​ ផ្សារតាប៉ាង

ដោយៈសុផល/ភ្នំពេញ៖អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ បានជូនដំណឹងថា៖អ្នកវិជ្ជមានកូវីដ១៩ ធ្លាប់បានទៅទីតាំងនិងធ្វើការនៅចំនួន៧ទីតាំងផ្សេងៗគ្នា។ហេតុដូច្នេះបានអំពាវនាវដល់ប្រជាពលរដ្ឋពាក់ព័ន្ធ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩​​ ហើយ​សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

ទីតាំងទាំង៧ដែលពាក់ព័ន្ធនឹងករណីកូវីដ១៩នេះមាន៖
១-គ្លីនិកគីរីរម្យមានទីតាំងនៅផ្ទះលេខ៧៧​ផ្លូវលេខ១១៥​សង្កាត់វាលវង់ខណ្ឌ៧មករា​(កម្រិតហានិភ័យ)។អ្នកជំងឺកូវីដ១៩គឺជាបុគ្គលិកខាងផ្នែកអនាម័យនៅទីនេះ។អ្នកពាក់ ព័ន្ធចន្លោះពីថ្ងៃទី៥ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។
២-ហាង បេប៊ីឃែរ​ (Baby Care) មានទីតាំងស្ថិតនៅ ផ្ទះលេខ A៨៩​ ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។អ្នកជំងឺ​កូវីដ១៩ បានចូលទៅទីតាំងនេះ
នៅថ្ងៃទី ១១​ ខែមេសា ឆ្នាំ២០២១
៣-ហាង ឧត្តមសេរី កាត់ដេរ ស្ថិតនៅ ផ្ទះលេខ ១៣០Eo​ ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។អ្នកជំងឺកូវីដ១៩ បានចូលទៅទីតាំងនេះ នៅថ្ងៃទី ៨​ ខែមេសា ឆ្នាំ២០២១
៤-ធនាគារ កាណាឌីយ៉ា សាខា សុវណ្ណា មានទីតាំងស្ថិតនៅ ផ្លូវលេខ​២៧១ ​សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។អ្នកជំងឺកូវីដ១៩ បានទៅប្រើប្រាស់សេវានៅធនាគារ
នៅថ្ងៃទី ១០​ ខែមេសា ឆ្នាំ២០២១។
៥-ហាង Kimmo មីហឹរកូរ៉េ ៧ កំរិត មានទីតាំងស្ថិតនៅ ផ្លូវលេខ​១៤៤ កែង ១៩​ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ។អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងនេះ
អ្នកដែលត្រូវពាក់ព័ន្ធចាប់ពីថ្ងៃទី ២៨​ ខែមីនា ដល់ថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២១
៦-មន្ទីរសំរាកព្យបាល ពៅ សុខាត់ មានទីតាំងនៅផ្ទះលេខ ១​ ផ្លូវលេខ៤៧​ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ (កម្រិតហានិភ័យ​ )។ចាប់ពីថ្ងៃទី៩ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។អ្នកជំងឺកូវីដ១៩ បានជូនម្ដាយរបស់ខ្លួនទៅទទួលសេវានៅទីតាំងនេះនៅវេលាម៉ោង៨៖២០ព្រឹកថ្ងៃទី៩ខែមេសាឆ្នាំ២០២១។អ្នកពាក់ព័ន្ធចាប់ពីថ្ងៃទី៩ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។
៧-ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍​ (SEA TV)។ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកបម្រើការនៅទីនេះ។អ្នកពាក់ព័ន្ធចាប់ពីថ្ងៃទី ១​ ដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១
៨-ឱសថស្ថាន​ ផ្សារតាប៉ាងថ្មី មានទីតាំងស្ថិតនៅ ផ្ទះលេខ ៣០Eo​ ផ្លូវលេខ ៥១ កែង ១៣៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។អ្នកជំងឺកូវីដ១៩ ទៅទិញថ្នាំ នៅទីតាំងនេះ នៅម៉ោង ៦ ល្ងាច ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។
៩-ឱសថស្ថាន​ សុភមង្គល ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៩៨Eo​ ផ្លូវលេខ ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។អ្នកជំងឺកូវីដ១៩ ទៅទិញថ្នាំ នៅទីតាំងនេះ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១

សូមជម្រាបថាទីតាំងប្រមូលសំណាកមាននៅ,​វិទ្យាល័យ​បាក់ទូក​,វិទ្យាល័យ​បឹង​ត្របែក​,មណ្ឌលសុខភាពចាក់អង្រែក្រោម​,មន្ទីរ​ពេទ្យខ្មែរ-សូវៀត​,សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន),វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ,ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន,ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣
​ និងមណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)៕សរន

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular